ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជការ កាន់បិណ្ឌវេនទី២ នៅវត្តសម្ធររង្សី ក្នុងស្រុកស្ទឹងត្រង់  

(ខេត្ដកំពង់ចាម)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារី ដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ដឹកនាំមន្ត្រីរាជជការ​ និងអាជ្ញាធរមូលដ្ឋាន ចូលរួមជាមួយ ពុទ្ធបរិស័ទ កាន់បិណ្ឌវេនទី២ នៅវត្តសន្ធរង្សី ស្រុកស្ទឹងត្រង់ ដើម្បី ឧទ្ទិសកុសលផលបុណ្យ ជូនទៅដល់បុព្វការីជន អ្នកស្នេហាជាតិ រួមទាំង ប្រជាពលរដ្ឋ ដែលបានស្លាប់បាត់បង់ជីវិត ដោយសារជម្ងឺកូវីដ-១៩​ ផងដែរ ។

គួរកត់សម្គាល់ថា ក្នុងរយៈពេល ១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំនេះដែរ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីណែនាំ ដល់គ្រប់វត្តអារាម ត្រូវចាត់ចែង អនុវត្តឲ្យបានម៉ឺងម៉ាត់បំផុត នូវ វិធានការសុខាភិបាល ដែលមានដូចជា ៖ ការរៀបចំឲ្យមានឧបករណ៍វាស់កំដៅ បាញ់ទឹកអាល់កុល ឬជែលលាងដៃ នៅខាងមុខច្រកចេញចូល សាលាឆាន់ ព្រះវិហារ និងកុដិ ជាដើម ។ ការរក្សាគម្លាតសុវត្ថិភាព ផ្ទាល់ខ្លួន ដោយតំណត់ពុទ្ធបរិស័ទ ចូលក្នុងព្រះវិហារ  ចៀសវាងការប្រមូលផ្ដុំមនុស្សច្រើន ។ ជាពិសេស  មិន អនុញ្ញាតឲ្យពុទ្ធបរិស័ទ ដែលមិនពាក់ម៉ាស យកចង្ហាន់ចូលទៅប្រគេនព្រះសង្ឃ ក្នុងបរិវេណវត្តអារាមឡើយ ។

នាឱកាសនោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានប្រគេនព្រះសង្ឃ ក្នុងនោះមាន ៖ អង្ករ ១០០ គីឡូក្រាម មី ៥កេស ទឹកសុទ្ធ ៥កេស, ទឹកក្រូច ៥កេស ទឹកដោះគោខាប់ ១កេសធំ តែ ៥ កញ្ចប់ ស្ករស ៥ គីឡូក្រាម, ចង់ហៅចំនួន ៧ស្រាក់, ផ្លែឈើ ៧កន្ត្រក, ស្លាដក ៧, និងបច្ច័យមួយចំនួនសម្រាប់ប្រគេនដល់ព្រះសង្ឃផងដែរ ។ ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្ត និងមន្ត្រីក្រោមឱវាទ បានចូលរួមប្រគេនបច្ច័យ សម្រាប់កសាងសមិទ្ធផលនានាក្នុងទីអារាម ចំនួន ៣.១៥០.០០០រៀល ។ ដោយឡែក លោកស្រី ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និងសហការី បានប្រគេនបច្ច័យសម្រាប់កសាង ចំនួន ២លានរៀល និង១០០ដុល្លារ ផងដែរ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *