ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

Update៖ មន្ទីរសុខាភិបាល ចុះពិនិត្យគ្លីនិកធំៗចំនួន២នៅវិហារសួគ៌ ក្រោយស្លាប់អ្នកជំងឺម្នាក់!

(ខេត្តកណ្ដាល)៖ មន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកណ្ដាល នៅថ្ងៃទី២៤.០៧.២០២៣នេះ។
បានចុះពិនិត្យ”មន្ទីរសំរាកព្យាបាល វិហារសួគ៌”ដែលមានទីតាំងលើដងផ្លូវជាតិលេខ៨ ត្រង់ចំណុចថ្នល់កែងផ្លូវបំបែកជា៤ ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រួមនិង”មន្ទីរសំរាកព្យាបាល និងសម្ភព ខ្សាច់កណ្ដាល”ដែលមានទីតាំងនៅក្បែរគ្នា ក្នុងភូមិ-ឃុំជាមួយ..!។

នេះបើយោងតាម ការបញ្ជាក់របស់លោក លឹម ផល្លា ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិខ្សាច់កណ្ដាល ដែលបានថ្លែងប្រាប់«សារព័ត៌មាន»នៅរសៀលទី២៤.០៧.២០២៣។

លោក លឹម ផល្លា បានលើកឡើងយ៉ាងដូច្នេះថាៈ ខ្ញុំបានសាកសួរទៅគ្លីនិករួចហើយ ប៉ុន្តែព័ត៌មានពុំទាន់ច្បាស់ការណ៍នោះទេ..!។
ទោះជាយ៉ាងណាក្ដី ពេលនេះខាងមន្ទីរសុខាភិបាលខេត្តកណ្ដាល កំពុងចុះពិនិត្យហើយ.!ចំពោះការ រកឃើញកំហុសឆ្គងរបស់គ្លីនិកឬអត់នោះ.លោកពុំដឹងទេ?។

បើតាមលោក លឹម ផល្លា ក្រោយមន្ត្រីជំនាញ ចុះពិនិត្យរួច នឹងធ្វើរបាយការណ៍ជូនថ្នាក់លើ.!។
ចំពោះការសន្និដ្ឋានឬវិនិច្ឆ័យ បែបណានោះ គឺនៅលើមន្ទីរ ខណៈរូបលោកត្រឹមការិយាល័យ ផុតដែនសមត្ថកិច្ចហើយ។

ការចុះពិនិត្យគ្លីនិកធំៗ ទាំង២ខាងលើពីសំណាក់ មន្ទីរសុខាភិបាលខេត្តកណ្ដាល នៅពេលនេះ។

បន្ទាប់ពី នៅព្រឹកទី២៤.០៧.២០២៣«សារព័ត៌មាន»បានចុះផ្សាយក្រោមចំណងជើងថា«គ្លីនិកចំនួន២នៅវិហារសួគ៌ រុញដាក់គ្នាគ្មានមួយណា ចេញមុខទទួលខុសត្រូវ ក្រោយអ្នកជំងឺស្លាប់ ព្រោះអាការៈវិវត្តទៅធ្ងន់!»។

ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺបានដកស្រង់សម្ដី ការលើកឡើងរបស់គ្រួសារសព ដែលស្លាប់..!។

លុះឥឡូវលោក លឹម ផល្លា ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិខ្សាច់កណ្ដាល បានថ្លែងប្រាប់«សារព័ត៌មាន»ដូចខាងលើ..!។

ខណៈដែលរបាយការណ៍ នៃការចុះពិនិត្យគ្លីនិកទាំង២ខាងលើ«សារព័ត៌មាន»ពុំទាន់ទទួលបាននៅឡើយ។
ក្នុងនោះ«សារព័ត៌មាន»រង់ចាំការបកស្រាយពីភាគីពាក់ព័ន្ធ ឬរបាយការណ៍លម្អិតដើម្បីផ្សាយបន្តទៀត៕

អត្ថបទរូបភាពដើមរាំង

adm

Leave a Reply

Your email address will not be published. Required fields are marked *