ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

Update៖ មន្ទីរសុខាភិបាលថ្លែងថាគ្លីនិកចំនួន២នៅវិហារសួគ៌ ពិតជាបានព្យាបាលជំងឺជនរងគ្រោះ នៅមុនពេលស្លាប់ប្រាកដមែន!

(ខេត្តកណ្ដាល)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នៅយប់ទី២៥.០៧.២០២៣ម្សិលមិញ.!។

លោក គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្ដាល.បានមានប្រសាសន៍ថាៈ មន្ត្រីជំនាញរបស់លោក បានចុះពិនិត្យ”មន្ទីរសំរាកព្យាបាល វិហារសួគ៌”ស្ថិតលើដងផ្លូវជាតិលេខ៨ ត្រង់ចំណុចថ្នល់កែងផ្លូវបំបែកជា៤ ភូមិវិហារសួគ៌ត្បូង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល រួមនិង”មន្ទីរសំរាកព្យាបាល និងសម្ភព ខ្សាច់កណ្ដាល”ដែលមានទីតាំងនៅក្បែរគ្នា ក្នុងភូមិ-ឃុំខាងលើ រួចរាល់ហើយ..!។លោក គួយ ប៊ុនធឿន បន្តថាៈ ក្រោយចុះពិនិត្យរួច មន្ទីរបានធ្វើរបាយការណ៍”បឋម”បញ្ជូនទៅក្រសួងសុខាភិបាល ដើម្បីសុំកិច្ចសហការ យោបល់ពីក្រសួង..!។

ខណៈបច្ចុប្បន្នៈ មន្ទីរកំពុងធ្វើការជាមួយគ្លីនិកទាំង២ខាងលើ ដោយបន្តសហការសាកសួរទៅ”មន្ទីរពេទ្យកេតុមាលា”ភ្នំពេញ ដែលជាកន្លែងព្យាបាលចុងក្រោយគេបង្អស់..!។

ដើម្បីរកមូលហេតុបន្ថែម អំពីអាការៈអ្នកជំងឺ ក្រោយបញ្ជូនចេញពី”មន្ទីរសំរាកព្យាបាល និងសម្ភព ខ្សាច់កណ្ដាល”ទៅកាន់”មន្ទីរពេទ្យកេតុមាលា”បាន២ថ្ងៃ ហើយបញ្ជូនមកផ្ទះវិញ អ្នកជំងឺបានស្លាប់…!។

បើតាមលោក គួយ ប៊ុនធឿន កាលដែលមន្ត្រីជំនាញ ទៅសាកសួរ”មន្ទីរពេទ្យកេតុមាលា”គឺចង់ដឹងប្រភពជំងឺ ការវិនិច្ឆ័យរោគ និងការព្យាបាលពីសំណាក់គ្រូពេទ្យ ហើយក៏ចង់ដឹងពីមូលហេតុ ដែលបញ្ជូនអ្នកជំងឺ មកផ្ទះវិញផងដែរ.! ។

លោកប្រធានមន្ទីរបញ្ជាក់ទៀតថាៈ មុនពេលបញ្ជូនអ្នកជំងឺទៅកាន់”មន្ទីរពេទ្យកេតុមាលាភ្នំពេញ”។
គឺគ្លីនិកវិហារសួគ៌ ត្រង់ចំណុចខាងលើ បានព្យាបាលជំងឺឱ្យជនរងគ្រោះ ធូហើយនិងទៅផ្ទះ លុះដល់ចន្លោះថ្ងៃទី១២-១៨ ខែកក្កដា អាការៈអ្នកជំងឺ បានធ្វើទុក្ខឡើងវិញ!។

ក្នុងនោះអ្នកជំងឺ ក៏ត្រូវបានព្យាបាលនៅ”គ្លីនិកខ្សាច់កណ្ដាល”ត្រង់ចំណុចខាងលើ ដោយការព្យាបាលនោះ ម្ដងតឹងម្ដងធូរ ទើបគ្រូពេទ្យ និងក្រុមគ្រួសារសម្រចបញ្ជូនជនរងគ្រោះទៅ”មន្ទីរពេទ្យកេតុមាលាភ្នំពេញ”ដើម្បីសង្គ្រោះបន្ត..!។

ក្នុងនោះដែរ នៅរសៀលថ្ងៃទី២៦.០៧.២០២៣ លោក លឹម ផល្លា ប្រធានការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិខ្សាច់កណ្ដាល បានថ្លែងប្រាប់«សារព័ត៌មាន»ស្រដៀងគ្នានិងលោក គួយ ប៊ុនធឿន ដែរ។ដោយថាៈ មន្ត្រីជំនាញចុះពិនិត្យគ្លីនិកទាំង២ខាងលើរួចហើយ និងបន្តសួរព័ត៌មានទៅខាង”មន្ទីរពេទ្យកេតុមាលា”ទៀត ដើម្បីរកមូលហេតុឱ្យច្បាស់លាស់។

សូមជម្រាបថា៖ ជនរងគ្រោះក្នុងរឿងរ៉ាវមួយនេះ ឈ្មោះ សុត ស៊ុន ភេទប្រុសអាយុ៤៥ឆ្នាំ នៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានស្លាប់ នៅល្ងាចទី២២.០៧.២០២៣ ។
ខណៈពេលបញ្ជូនចេញ ពីមន្ទីរពេទ្យ មកផ្ទះវិញ និងដកអុកស៊ីសែន ចេញពីមាត់…!។

ការស្រាវជ្រាវ ពីសំណាក់មន្ត្រីជំនាញសុខាភិបាលនៅពេលនេះ បន្ទាប់ពីនៅព្រឹកទី២៤.០៧.២០២៣«
សារព័ត៌មាន»បានចុះផ្សាយក្រោមចំណងជើងថា«គ្លីនិកចំនួន២នៅវិហារសួគ៌ រុញដាក់គ្នាគ្មានមួយណា ចេញមុខទទួលខុសត្រូវ ក្រោយអ្នកជំងឺស្លាប់ ព្រោះអាការៈវិវត្តទៅធ្ងន់!»នេះជាលិញ👇
ក្នុងខ្លឹមសារនៃអត្ថបទនោះ គឺបានដកស្រង់សម្ដី ការលើកឡើងរបស់គ្រួសារសព ដែលស្លាប់។

ជុំវិញករណីខាងលើ រហូតមកទល់និងពេលនេះ«សារព័ត៌មាន»ពុំទាន់ទទួលបានរបាយការណ៍លម្អិត ឬការបញ្ជាក់បន្ថែម ពីភាគីពាក់ព័ន្ធនៅឡើយ ដើម្បីផ្សព្វផ្សាយជាបន្តទៀត៕”

ដកស្រង់អត្ថបទរូបភាពដើមរាំង

 

adm

Leave a Reply

Your email address will not be published. Required fields are marked *