ព័ត៌មានសន្តិសុខសង្គម

ឈ្លោះគ្នាពីក្បាលល្ងាចជាមួយប្តី លុះយប់ឡើង នារីវ័យក្មេងជាប្រពន្ធ បានសម្រេចចិត្ត ចង.ក.បញ្ចប់ជីវិត ក្នុងបន្ទប់ជួលរបស់ខ្លួន.!

(ភ្នំពេញ) ៖ (ព័ត៌មានបឋម) នៅវេលាព្រឹក ម៉ោង៦:១០ នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ មានការភ្ញាក់ផ្អេីលដោយ ប្រទះឃេីញនារីម្នាក់ ចង.ក សម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលលេខ៦ អាគាលេខ១៦ ក្នុងបរិវេណសួនឧស្សាហកម្មកាណាឌីយ៉ា ស្ថិតក្នុងសង្កាត់ ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភំ្នពេញ ។


តាមប្រភពកន្លែងកើតហេតុ៖ អ្នកដែលជួលបន្ទប់ក្បែរកន្លែងកេីតហេតុបានអោយដឹងថា កាលពីយប់មុនពេលកេីតហេតុ គេបានឃេីញ និងលឺនារីរងគ្រោះដែលមាន ឈ្មោះថា អុញ សុខលៀង ហៅ ( អៀង ) អាយុ២៥ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណេីត នៅភូមិប្រស្រែ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង បានប្រកែកឈ្លោះគ្នាជាមួយប្តី បន្ទាប់ពីឈ្លោះគ្នា រួចមកអ្នកទាំងពីក៏បានគេងបន្ទប់ផ្សេងគ្នាប្តីគេង បន្ទប់ផ្សេង រីឯនារីខាងលេី គេងបន្ទប់ខ្លួនដូចរាល់ដង លុះព្រឹកឡេីងដោយមានអ្នកមកហៅទៅធ្វេីការរោងចក្រដូចសព្វមួយដងក៏មិនឃេីញមានអ្នកឆ្លេីយតប ចំណែកទ្វារវិញក៏មិនបានចាក់សោរក៏សម្រេចចិត្តរុញទ្វាររកមេីល តែបែជាប្រទះឃេីញ នារីខាងលេីដែលមានឈ្មោះថា អៀង គឺបាន ចង.ក សម្លាប់ខ្លួនបាត់ទៅហេីយ។

បច្ចុប្បន្នសមត្ថកិច្ចកំពុង ស្រាវជ្រាវបន្តជុំវិញរឿង នេះផងដែរ៕ ដោយ កែវ សារិទ្ធ

adm

Leave a Reply

Your email address will not be published. Required fields are marked *