ព័ត៌មានសន្តិសុខសង្គម

គ្រោះថ្នាក់ដ៏ន្ធត់ធ្វើអោយមនុស្ស៣នាក់របួសធ្ងន់ដែលបង្ករឡើងដោយ រថយន្តក្រឡុកស៊ីម៉ងត៍បុក.!

(កណ្តាល)៖រថយន្តក្រឡុកស៊ីម៉ងត៍បានបើកវ៉ាជែងជ្រុលទៅបុកម៉ូតូបណ្តាលឱ្យមានអ្នករបួសធ្ងន់៣នាក់ឯរថយន្តក្រឡុកស៊ីម៉ងត៍បានក្រឡាប់។

គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងនៅលើផ្លូវជាតិលេខ១ក្នុង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ។

អ្នកបើកបររថយន្តក្រឡុកស៊ីម៉ងត៍ ឈ្មោះ ថា ឌីណា ភេទប្រុស អាយុ២៤ ឆ្នាំ ទីលំនៅ ភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាលបាន រត់គេចខ្លួន។

រថយន្តនេះបានបុកម៉ូតូម៉ាកហុងដា បើកបរដោយឈ្មោះ ជួន អាយុ២៥ឆ្នាំ ឌុបប្រពន្ធ ឈ្មោះ វង្ស នាង អាយុ២៣ ឆ្នាំ និងកូនម្នាក់ឈ្មោះ ជួន ជាតិ អាយុ២ឆ្នាំ អ្នកទាំង៣នាក់ទីលំនៅភូមិអំពិល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែងបណ្តាលឲ្យរងរបួសធ្ងន់។សមត្ថកិច្ចចុះវាស់វែងនិងយកវត្ថុតាងមករក្សាទុកដើម្បីបន្តចាត់ការ តាមនីតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *