(ពោធិ៍សាត់)៖កម្លាំងនគរបាលក្រុងពោធិ៍សាត់បានចាប់ បុរសម្នាក់ករណីប្រើហិង្សាដោយវាយឪពុកបង្កើតឱ្យបាក់ដៃនៅភូមិរលាបខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី២ ខែសីហា។
មន្ត្រីនគរបាលបានឱ្យដឹងថា ករណីហិង្សានេះបង្កឡើងដោយបុរសឈ្មោះ ម៉ាន សេន អាយុ៣៦ឆ្នាំ រស់នៅភូមិកើតហេតុបានយកដំបងឈើមួយកំណាត់ ប្រវែង ៧តឹកមកវាយឪពុកឈ្មោះ កូប ម៉ានអាយុ៦១ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់បាក់ដៃឆ្វេង ។
ករណីនេះបណ្តាលមកពីទំនាស់ពាក្យសម្តីគ្នា ហើយជនសង្ស័យជាអ្នកប្រើប្រាស់គ្រឿងញៀន ។បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្នាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការបន្តតាមនីតិវិធី៕