ព័ត៌មានរាយការណ៍

បែកធ្លាយ៖ អាជ្ញាធរឃុំ ស្រុក រងការចោទប្រកាន់ថា កេងប្រវ៉ាញ់ដីប្រជាពលរដ្ឋលក់ ក្រោមលេះបន្លាស់ទី,,,

(ខេត្តកំពង់ឆ្នាំង)៖ យោងតាមបទសម្ភាសន៍ របស់ប្រជាពលរដ្ឋនៅរសៀលថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០២១នេះ

បានប្រាប់អ្នកសារព័ត៌មានយើងថា÷ដីនៅតាមបណ្ដោយផ្លូវជាតិលេខ 52 និងផ្លូវអ្នកតាទាំង ដែលស្ថិតនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង។

ត្រូវបានលោកអភិបាលស្រុកនិងអភិបាលស្រុករង លោកមេឃុំនិងស្មៀន ឃុបឃិតគ្នាពុះច្រៀកលក់យ៉ាងរំភើយ ជ្រកក្រោមលេះបន្លាស់ទី ពីទឹកមករស់នៅលើគោក សូម្បីតែដីរបស់លោកមេភូមិ ក៏ត្រូវបានលោកអភិបាលស្រុកទាំងបីរំលោភយកផងដែរ។
ទី១.លោក យឹម សារិន តួនាទីអភិបាលស្រុក
ទី២.លោក ផល សុភាព តួនាទីអភិបាលរង
ទី៣.លោក ប៉ាត សាវ៉ាន់ តួនាទីអភិបាលរង
ទី៤.លោក សាំង គឹមស៊ន តួនាទី មេឃុំ
ទី៥.ឃុំ ចាន់រី តួនាទីស្មៀន

ហើយប្រជាពលរដ្ឋបន្តថា៖ស្មៀនឃុំ មាន ចរិកនិងអាកប្បកិរិយាកាយវិការ សំដីមិនសមរម្យទៅលើបងប្អូនប្រជាពលរដ្ឋទៀតផង។

ខណៈដែលប្រជាពលរដ្ឋរាល់ថ្ងៃពុំទាន់បានទទួលដីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាលគ្រប់គ្នានៅឡើយ ឆ្លៀតឱកាសកន្ទេលធំបន្លំដេក លោកអភិបាលស្រុកនិងបក្ខពួក បានបន្តលក់ដីជាបន្តបន្ទាប់ ហាក់បីដូចជាមិនញញឹមនិងច្បាប់បន្តិចសោះឡើយ ចែកគ្នាធ្វើមានធ្វើបានដោយពុំគិតគូពីសុខទុក្ខប្រជាពលរដ្ឋឡើយ។

ប្រជាពលរដ្ឋរស់នៅភូមិឆ្នុកទ្រូ សូមណូមពរដល់ លោក ស៊ុន សុវណ្ណារិទ្ធ ដែលជាអភិបាលខេត្តកំពង់ឆ្នាំង ទើបតែទទួលតំណែងថ្មីៗ ចុះស៊ើបអង្កេតពីបញ្ហានេះផងទានដោយក្ដីអនុគ្រោះ។

ហើយប្រជាពលរដ្ឋ ស្នើសូម ឯកឧត្តម ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធាន អង្គភាពប្រឆាំង អំពើ ពុករលួយ មេត្តា ចាត់មន្ត្រីជំនាញ ស៉ើបអង្កេតរឿងនេះផងទាន,,,!។

ពាក់ព័ន្ធរឿងរ៉ាវខាងលើក្រុមអ្នកសារព័ត៌មានយើង មិនទាន់សុំការឆ្លើយបំភ្លឺ ពីខាងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបានទេ។

ហើយសារព័ត៌មានយើងខ្ញុំរងចាំបកស្រាយបំភ្លឺជូនវិញគ្រប់ពេលម៉ោងធ្វើការ សូមអរគុណ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *