(បាត់ដំបង)៖ រថយន្តម៉ាក់នីសាន់បានបុកគ្នាជាមួយម៉ូតូនៅផ្លូវបំបែកជា៤ចុងស្ពានត្រើយខាងកើតបណ្តាលឱ្យអ្នកជិះម៉ូតូរងរបួសធ្ងន់បីនាក់។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ ផ្អើល និងមានការអន្តារគមន៍ពីសមត្ថកិច្ចក្រុងនិងកម្លាំងចរាចរណ៍ផ្លូវគោកកាលពីម៉ោងជិត១០យប់ថ្ងៃទី២១ខែកក្កដា។
រថយន្តម៉ាកនីសាន់ពាក់ផ្លាក ពោធិ៍សាត់1A0660 បានប៉ះជាមួយ ម៉ូតូម៉ាកឌ្រីម ពាក់ស្លាកលេខ បាត់ ដំបង១ AD2807ជិះគ្នាបីនាក់ បណ្តាលឱ្យអ្នកបើកបរម៉ូតូខ្លះសន្លប់ ខ្លះបាក់ជើង និង រងរបួសធ្ងន់ធ្ងរ។
ភ្លាមៗ កម្លាំងនគបាលចរាចរណ៍ខេត្តចុះមកបញ្ជូនជនរង គ្រោះទៅកាន់មន្ទីរពេទ្យ។ជុំវិញករណីចរាចរណ៍នេះគេនៅមិនទាន់ដឹងឈ្មោះ ជនរងគ្រោះ និង ម្ចាស់រថយន្តនឡើយទេ ។ឯម្ចាស់រថយន្តគេច ខ្លួនបាត់៕