ព័ត៌មានសន្តិសុខសង្គម

ចុម..! លួចម៉ូតូគេបាន២ថ្ងៃហើយ នឹកឃើញយកទៅជិះដើរលេង សំណាងអាក្រក់ ម្ចាស់ឃើញប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួន.!

(ភ្នំពេញ)៖ សមត្ថកិច្ចបានចាប់ជនសង្ស័យម្នាក់ ក្រោយពីលួចម៉ូតូជនរងគ្រោះបាន២ថ្ងៃ នៅផ្លូវបេតុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លុះមកដល់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០២១ ម្ចាស់ម៉ូតូបានឃើញម៉ូតូរបស់ខ្លួនចតនៅកន្លែងស្រាក្រឡុក ម្តុំមហាវិថីឈ្នះឈ្នះ ក៏ប្តឹងសមត្ថកិច្ចឱ្យចាប់ខ្លួនតែម្តង។

ជនសង្ស័យឈ្មោះ ឈិន ដារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំស្នាក់នៅភូមិព្រៃទាសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ឡេង កក្កដា ភេទប្រុសអាយុ១៩ឆ្នាំ នៅសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យបានសារភាពថា ខ្លួនមានគ្នា៤នាក់ កន្លងមកធ្លាប់លួចកាច់កម៉ូតូចំនួន៥ដង បានសម្រេច៣ដង។

នៅថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២១ ពួកគេបានលួចគាស់សោ.កម៉ូតូម៉ាក ស៊ុយហ្ស៊ុយគីនិច ស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខភ្នំពេញ 1 IA-0375 បានសម្រេចរួចគេចខ្លួនបាត់អស់។ រហូតមកដល់យប់ថ្ងៃកើតហេតុខ្លួនបានជិះម៉ូតូរបស់ជនរងគ្រោះមកអង្គយផឹកស្រាក្រឡុកនៅមហាវិថីឈ្នះឈ្នះទើបកម្លាំងនគរបាលប៉ុស្តិ៍ចាប់ខ្លួនតែម្ដង ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *