ព័ត៌មានជាតិ

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាមទទួលបានផ្លែមៀន ចំនួន​១០តោន ជាអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

(ខេត្ដកំពង់ចាម​)៖ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ រួមនឹង​អភិបាលរងខេត្ត​ និងមន្ត្រីពាក់ពន្ធ័​ នាព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ បានទទួលផ្លែមៀន ឬផ្លែតាង៉ែន​ ចំនួន ១០តោន ដែលជាអំណោយដ៏ថ្លៃថ្លា របស់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក​ អ្នកជំងឺកូវីដ​-១៩ និងមន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម​ ។

ឆ្លៀតក្នុងឱកាសនោះដែរ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែល​សម្តេច​តែងតែយកចិត្តទុកដាក់គិតគូរពីជីវភាពរស់នៅ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ មន្ត្រីរាជការ​ ក្រុមគ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធទាំងអស់​ ។

ឯកឧត្តមអភិបាលខេត្ត​ ក៏បាន​គោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងបុត្រា បុត្រី និងចៅៗជាទីស្រឡាញ់​ សូម​ឲ្យ​មានសុខភាពល្អបរិបូរណ៌ ប្រាជ្ញាឈ្លាវៃ ជន្មាយុយឺនយូរ និងជួបតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នា​នោះ​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ក៏បាន​ធ្វើការ​បែងចែក​ផ្លែមៀនទាំងនោះ​ ទៅឲ្យតាមបណ្តា​ក្រុង​-ស្រុក​ មន្ទីរ​ អង្គភាព​ ក្រុមគ្រូពេទ្យ​ និង​កងកំលាំង​ប្រដាប់​អាវុធ​ ដេីម្បី​យកទៅ​បែងចែក​បន្ដ​ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វេីចត្តាឡីស័ក​ អ្នកជំងឺកូវីដ​-១៩ និងមន្រ្តីរាជការ​ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្តកំពង់ចាម​ សម្រាប់​ទទួលទាន​ទាំងអស់​គ្នា​ ។

គួររំលឹកថា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ប្រមូលទិញផ្លែមៀន របស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែន កម្ពុជា-ថៃ ដែលជួបប្រទះនូវបញ្ហា ក្នុងការនាំចេញទៅលក់នៅក្រៅប្រទេស ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវី១៩។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ផ្លែមៀនដែលសម្តេចប្រមូលទិញ ពីកសិករដាំដុះនៅតាមខេត្តជាប់ព្រំដែនថៃ នឹងយកទៅចែកជូនកងទ័ព នគរបាល អាវុធហត្ថ គ្រូពេទ្យ អ្នកជំងឺ និងប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក​ផងដែរ​ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *