ព័ត៌មានជាតិ

អបអរសាទរ៖ អភិបាលរង ចំនួន ១ រូបជាស្រ្តី ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្ត ថ្មី នៃខេត្តព្រៃវែង

ព្រៃវែង៖ នៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤ អភិបាលរងខេត្តព្រៃវែង ចំនួន ១ រូប ជាស្រ្តី ត្រូវបានប្រកាសចូលកាន់មុខតំណែងជា អភិបាលរងខេត្តថ្មី នៃខេត្តព្រៃវែង ដែលពិធីនេះក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អភិបាលរងខេត្តថ្មីនេះគឺលោក ស្រី សេង ទៀង ដែលជាអភិបាលស្រុកពាមរក៍ ត្រូវបានរាជរដ្ឋានភិបាលប្រកាស់តែងតាំងជាអភិបាលរងខេត្តព្រៃវែងថ្មី។

ថ្លែងនៅក្នុងឱកាសនោះឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តឲ្យកាន់តែមានភាពឆ្លើយតប និងទាន់ពេលវេលា ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្កើតឲ្យ មានការបំពេញបន្ថែមនូវចំនួនគណៈអភិបាល រាជធានី-ខេត្ត និងក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស ដែលនេះជាការជួយសម្រួល និងពន្លឿងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឲ្យកាន់ប្រសើរឡើងថែមទៀត។

ឯកឧត្ដម អភិបាលខេត្ត ផ្តាំផ្ញើរដល់អភិបាលរងខេត្តដែលប្រកាស់តែងតាំងថ្មីនេះ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ និងខិតខំបំពេញការងារតាមមុខងារវិជ្ជាជីវៈរបស់ខ្លួនឲ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះផងដែរ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តបានលើកឡើងថា នៅក្នុងខេត្តព្រៃវែងនេះ ក៏បានទទួលរងផលប៉ះពាល់ដោយសារ រុយ ស និងដង្កូវមូលស្លឹក ស៊ីបំផ្លាញ ស្រូវប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែងអស់ជាច្រើនហិចតា ហើយរដ្ឋបាលខេត្តក៏ធ្វើការជួយសង្គ្រោះ ទៅលើដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារ រុយ ស និងដង្កូវមួយស្លឹកស៊ីបំផ្លាញស្រូវ ប្រជាកសិករនេះបានប្រមាណជាង 80% នៅផ្ទៃដីដែលរងផលប៉ះពាល់ដោយសារ រុយ ស និងដង្កូវមូលស្លឹកនេះ។

ឯកឧត្តម សន្តិបណ្ឌិត អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ វាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តព្រៃវែង ក្នុងការជំរុញការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលសមិទ្ធផលនេះបានចូលរួមថែរក្សាសុខសន្តិភាព បន្តបង្កើនកំណើនសេដ្ឋកិច្ចជាតិ បង្កលក្ខណៈសម្បត្តិលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម សន្តិបណ្ឌិត បានមានប្រសាសន៍បន្តថា ការប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តថ្មី នាពេលនេះ គឺសង្ឃឹមថានឹងអនុវត្តន៍ បំពេញភារកិច្ច សិក្សាស្រាវជ្រាវ ឈ្វេងយល់បន្តចូលរួមគ្រប់គ្រងអភិវឌ្ឍន៍ខេត្តព្រៃវែង បង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តម សន្តិបណ្ឌិត រដ្ឋលេខាធិការក្រសួងមហាផ្ទៃបន្តថា៖ អភិបាលរងខេត្តដែលប្រកាស់ចូលកាន់មុខដំណែងថ្មីនេះ ត្រូវរួមសាមគ្គីឯកភាពផ្ទៃក្នុង ប្រកបដោយឆន្ទៈតែមួយ ក្នុងស្មារតីទទួលខុសត្រូវ ត្រួតពិនិត្យយ៉ាងហ្មត់ចត់ និងលើកវិធានការ គោលការណ៍ដឹកនាំលើគ្រប់វិស័យក្នុងនោះការងារចម្បងមាន ការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ និងការងារសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យកាន់ល្អប្រសើឡើងបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញមកនេះ។

ក្នុងនោះដែរលោកស្រី សេង ទៀង បានធ្វើការប្តេជ្ញាចិត្តថា គោរព និងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា គោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ គោរព និងអនុវត្តតាមគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាល និងគោលការណ៍ណែនាំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។ សាមគ្គីភាពផ្ទៃក្នុង និងបង្កើនទំនាក់ទំនងល្អជាមួយអង្គភាពពាក់ព័ន្ធ

។ រួមចំណែកក្នុងការបំពេញភារកិច្ចជូនរដ្ឋបាលខេត្ត និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ។ ខិតខំបំពេញការងារជូន ឯកឧត្តមអភិបាលខេត្ត ក៏ដូចជា ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។ ស្វែងរកបទពិសោធន៏ការងារបន្ថែម នឹងផ្តល់នូវបទពិសោធន៍ការងាររបស់ខ្លួនជួនដល់ក្រោមឱវាទ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *