ព័ត៌មានជាតិ ព័ត៌មាននយោបាយ ព័ត៌មានរាយការណ៍ ព័ត៌មានសុខភាព និងសម្រស់

សម្ដេចតេជោ៖ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ជូនដល់កុមារអាយុចាប់ពី៦ឆ្នាំដល់១២ឆ្នាំជិត២លាននាក់!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ។

បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារអាយុ០៦ ឆ្នាំ ដល់ ១២ ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែ កញ្ញា នៅវិមានសន្តិភាព។

ការសម្រេចបែបនេះ ដើម្បីឈានទៅបើកសាលារៀនថ្នាក់បឋមសិក្សាបន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ។

ប្រទេសនានាបានសិក្សានិងបានចាក់វ៉ាក់សាំងទៅលើកុមារអាយុក្រោម ១២ ឆ្នាំរួចហើយដែរ ខណៈបញ្ហាវ៉ាក់សាំងមិនមែនជាបញ្ហាលំបាកទេ ។

 
ម្ខាងគឺវ៉ាក់សាំងអនុញ្ញាតឱ្យចាក់ ឯម្ខាងទៀតយើងមានវ៉ាក់សាំងក្នុងដៃរួចជាស្រេចហើយ ខណៈចំនួនកុមារអាយុ ៦-១២ឆ្នាំ មានជិ ១,៨ លាននាក់។

ការបើកយុទ្ធនាការនេះត្រូវធ្វើនៅក្របខណ្ឌទូទាំងប្រទេស ដែលសម្ដេចនឹងចូលរួមបើកនៅឯវិមានសន្តិភាព នៅថ្ងៃសុក្រសប្តាហ៍នេះដូចពេលដែលចាក់ឱ្យកុមារ នងយុវវ័យកាលពីពេលមុន ហើយសម្ដេចនឹងថ្លែងសន្និសីទសារព័ត៌មាន៕

adm

Leave a Reply

Your email address will not be published. Required fields are marked *