ព័ត៌មានសន្តិសុខសង្គម

ពិតជាម្តាយចិត្តខ្មៅមែនហ៊ានចាប់កូនស្រីបង្កើតឲ្យប្តីចុងរំលោភ!

(ខេត្តកណ្តាល )៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ពាក់ព័ន្ធករណីផ្សំគំនិតនិងរំលោភសេពសន្ថវៈលើក្មេងស្រីម្នាក់ នៅភូមិ​ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​ កណ្តាល​កាលពីថ្ងៃសុក្រ​១១រោចខែ ស្រាពណ៍ឆ្នាំ ឆ្លូវត្រីស័ក ព.ស. ២៥៦៥ត្រូវនិងថ្ងៃទី ០៣ខែ កញ្ញា​ ឆ្នាំ ២០២១ ។

ប្រពភពីសមត្ថកិច្ចបានឲ្យដឹងថាបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី០២នាក់ម្នាក់ត្រូវជាម្តាយបង្កើតម្នាក់ទៀតត្រូវជាឳពុកចុងជនសង្ស័យទី១មានឈ្មោះ មួង​ ចាក​ ហៅ​ តាក់ ភេទប្រុស អាយុ​ ឆ្នាំ​មានទីលំនៅ​ភូមិ​ ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុកកណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល​ មុខរបរ​ កសិករ​ ត្រូវ​ជាឪពុក​ចុង។

ទី២ មានឈ្មោះ ជាន​ ហ៊ុច​ ភេទ​ ស្រី​ ៥០ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ ព្រែក​រការ​ ឃុំ​ ព្រែក​រការ​ ស្រុក​ កណ្ដាល​ស្ទឹង​ ខេត្ត​កណ្តាល​។ មុខរបរ​ មិន​ពិត​ប្រាកដ​ ។ ជនរងគ្រោះមានឈ្មោះ ម ស ម ភេទស្រី អាយុ​ ១២​ឆ្នាំ​ រស់នៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានបន្តទៀតថា នៅថ្ងៃ​ទី​ពុំចាំ​ ខែមីនា​ ឆ្នាំ​២០២០​ ឈ្មោះ​ ជាន​ ហុច​ អាយុ​ ៥០ឆ្នាំ​ ត្រូវ​ជាម្តាយបង្កេីត​របស់​ជនរងគ្រោះ​ បាន​ចុះចោលប្តីរបស់ខ្លួន​ ទៅ​មានប្តីថ្មី​មួយទៀតឈ្មោះ​ មួង​ ចាត​ ហៅ​ តាក់​(ជនសង្ស័យ​)​ រស់​នៅ​ភូមិ​ឃុំ​កេីតហេតុ​ខាងលេី​ រហូត​ដល់​ថ្ងៃ​ទី​២៦​ កក្កដា​ ឆ្នាំ​២០២១​វេលាម៉ោង​ ០៨​និង០០នាទី​ម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​មកដល់ផ្ទះ​ឪពុក​បង្កើត​របស់​ជនរងគ្រោះ​ ហេីយ​បានសុំជួបជនរង​គ្រោះ​មួយថ្ងៃ​ ពេល​ឪពុក​របស់​ជនគ្រោះ​បាន​អនុញ្ញាត​អោយ​នៅមួយ​ជនរងគ្រោះ​មួយយប់​ លុះស្អែក​ឡេីង​វេលាម៉ោង​ ១៦និង៣០នាទី​ ពេល​ឪពុក​របស់​ជនរងគ្រោះ​ទៅចំការ​បាត់​ ស្រាប់ម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​យក​ជនរងគ្រោះ​ទៅបាត់​ ពេល​ឪពុក​ជនរងគ្រោះ​ត្រលប់​មក​ពីចំការ​វិញ​មិន​ឃេីញ​កូន​ស្រី​របស់​ខ្លួន​ ក៏តាមរក​ដល់​ម្តុំ​ផ្លូវ​ជាតិ​លេខ​៣ស្រុកកណ្តាល​ស្ទឹង​តែពុំ​ឃេីញ​ក៏ត្រឡប់​មកផ្ទះ​វិញ​ ។

លុះដល់​ថ្ងៃ​ទី​០១​ ខែ​ កញ្ញា​ឆ្នាំ​២០២១វេលាម៉ោង​ប្រាំបី​ព្រឹក​ ម្តាយ​បង្កើត​របស់​ជនរងគ្រោះ​បាន​នាំ​ ជនរងគ្រោះ​ត្រលប់​មក​មកផ្ទះ​វិញ​ ហេីយ​បានសុំរួមជាមួយ​ប្តី​ដេីមវិញ​ តែ​ឪពុក​ជនរងគ្រោះ​មិនព្រម​អោយនៅ​ទេ​ តែម្តាយជនរង​គ្រោះ​មិន​ព្រម​ចេញ​ ក៏ដេកស្នាក់ផ្ទះជាមួយជនរងគ្រោះមួយយប់ទៀត​ លុះស្អែក​ពេល​ឪពុក​ជនរងគ្រោះ​ទៅបេះបន្លែបាត់​ ម្តាយ​បង្កើត​ជនរងគ្រោះ​បាន​លួច​លុយ​ចំនួន​៥០០ដុល្លារ​រត់​គេខ្លួន​បាត់​ ពេលនោះ​ជនរងគ្រោះ​បាន​និយាយ​ប្រាប់​ឪពុក​របស់​ខ្លួន​ថា​ ពេល​ជនរងគ្រោះ​មករស់នៅជាមួយ​ ម្តាយ​របស់​ខ្លូន​និង​ឪពុក​ចុងនៅភូមិ​ឃុំ​កេីតហេតុ​ខាងលើ ម្តាយ​បាន​វាយធ្វេីបាបរាល់ថ្ងៃ​ចំណែក​ឪពុក​ចុង​បានវាយ​ធ្វើ​បាប​រាល់ថ្ងៃ​ និង​ បាន​ចាប់រំលោភចំនួន​០៤​ ដង​ លើក​ទី​១ពេល​យប់នៅលេីផ្ទះរបស់ជន​សង្ស័យ​តែមិនបានសំរេច​ លេីកទី២​ ទី៣​ ទី៤​ នៅលេី​ផ្ទះ​ដដែល​បានសំរេច​ ដោយ​ម្តាយ​ជាអ្នកជួយហែកជេីងជនរង​គ្រោះ​ទាំង​សងខាង​ ដេីម្បី​អោយ​ជនសង្ស័យ​រំលោភ​ រាល់ពេល​ ។

ជនរងគ្រោះបានលើឡើងទៀតថា ជនសង្ស័យ​ទាំង​ពីរ​នាក់​តែង​តែ​វាយ​ធ្វើ​បាប​ និង​គំរាម​ជនរងគ្រោះ​មិនអោយប្រាប់អ្នកណា​ លឺដូចនោះ​ឪពុក​បង្កើត​របស់​ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្ត៏ិ៍នគរបាលរដ្នបាល​សង្កាត់​តាខ្មៅ​ ហេីយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាលសង្កាត់​ តាខ្មៅ​បាន​ណែនាំ​ឲ្យ​មកដាក់​ពាក្យ​បណ្ដឹង​នៅប៉ុស្ត៏​នគរបាលរដ្នបាល​ឃុំ​ ព្រែក​រការ​ ក្រោយ​ទទួល​បាន​កម្លាំង​ផ្នែក​ព្រហ្មទណ្ឌ​ស្រុក​កណ្តាល​ស្ទឹង​ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋ​ឃុំ​ ព្រែក​រការ​បានចុះស្រាវជ្រាវ​ឃាត់​ខ្លួន​តែម្តង។

បច្ចុប្បន្នជនសង្ស័យ​ត្រូវបានបញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុកកណ្តាល​ស្ទឹង​ដេីម្បី​កសាង​សំនុំរឿងតាម​នីតិវិធី​៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *