ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ករណីរំលោភសេពសន្ថវ:ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុ

(ខេត្តស្វាយរៀង)៖ សមត្ថកិច្ចនគរបាលប៉ុស្ត៏រដ្ឋបាលបានឃាត់ខ្លួនបុរសសង្ស័យម្នាក់ក្នុងករណីរំលោភសេពសន្ថវ:ទៅលើក្មេងស្រីមិនទាន់គ្រប់អាយុម្នាក់រហូតបានសម្រេចតាមពាក្យបណ្ដឹងរបស់ឪពុកក្មេងស្រីរងគ្រោះ។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីល្ងាចនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ស្ថិតនៅភូមិកោះឫស្សី ឃុំទួលស្ដី ស្រុកចន្រ្ទា ។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថា បុរសសង្ស័យមានឈ្មោះសាង វ៉ាង ហៅ ជូញ  អាយុ ៧០ឆ្នាំ មុខរបរកសិកររស់នៅភូមិកោះឬស្សី ឃុំទួលស្តី ស្រុកចន្រ្ទា ។
ចំណែកក្មេងស្រីរងគ្រោះមានអាយុ ១៤ ឆ្នាំរស់នៅស្រុកចន្ទ្រា។
ប្រភពបន្តថាកាលពី
វេលាម៉ោង៤និង២០នាទី ល្ងាចថ្ងៃទី១ ខែឧសភាឆ្នាំ២០២១ ប្រជាពលរដ្ឋឈ្មោះ អូម ព្រីងភេទប្រុស បានទូរស័ព្ទប្តឹងទៅលើបុរសសង្ស័យឈ្មោះ សាង វ៉ាង ហៅ ជូញ បានរំលោភសេពសន្ថវ:ទៅលើកូនស្រីរហូតបានសម្រេច។

ក្រោយពីទទួលពាក្យបណ្ដឹងភ្លាមសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំទួលស្ដី បានចុះដល់កន្លែងកើតហេតុហើយសួរនាំបុរសសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពរំលោភលើក្មេងស្រីពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កសាងសំណំុរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកចន្ទ្រាចាត់ការបន្តតាមច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *