ព័ត៌មានរាយការណ៍

បែកធ្លាយ៖លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជម្រិតទារប្រាក់ពីអ្នកបើកឡានដឹកដី ដល់ ២៥០០ដុល្លារ ទាំងបំពាននឹងចំណារតំណាងអយ្យការ!

ខេត្តស្ទឹងត្រែង : ក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង

មានកំហុសដ៏ធ្ងន់ធ្ងន់ធ្ងរ ដែលត្រូវថ្នាក់ដឹកនាំស្ថាប័ន កងរាជអាវុធហត្ថលើផ្ទៃប្រទេស គួរបើកការស៊ើបអង្កេត ស្រាវជ្រាវ រកអោយឃើញពីកំហុស ការប្រព្រឹត្តអំពើពុករលួយ ជម្រិតទារប្រាក់ពីអ្នកបើកឡានដឹកដី ដល់២៥០០ដុល្លារ ទាំងបំពាននឹងចំណារតំណាងអយ្យការ។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍ខាងអង្គភាព មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តស្ទឹងត្រែង សូមគោរពជូន លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅបានបញ្ជាក់ថា, ការឃាត់រថយន្តដឹកជញ្ជូនដែលធ្វើអោយខូចសណ្តាប់ធ្នាប់សាធារណៈ គឺមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង បានចូលរួមជាមួយនិងកងកំលាំងកងរាជអាវុធហត្ថខេត្តចុះទៅដល់ ទីតាំងចំណុចផ្លូវជាតិលេខ ៧៨ ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ និងបានឃាត់រថយន្តដឹកទំនិញចំនួន ០៨គ្រឿង ប្រគល់ឲ្យកងកំលាំងកងរាជអាវុធហត្ថ រក្សាទុកនៅទីស្នាក់ការលេខ៧៤៤ នៅផ្លូវជាតិលេខ៧៨។ មកដល់សព្វថ្ងៃនេះខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែងបានពិនិត្យ ឃើញថារថយន្តទាំង ០៨គ្រឿងនេះមានកំហុសដូចខាងក្រោម៖
-ដឹកដីជ្រុះលើផ្លូវថ្នល់ដែលធ្វើអោយផ្ទៃថ្នល់រអិល ស្អិត
-ធ្វើការលុបគន្លងបង្ហូរទឹកសម្រួលសុវត្ថិភាពផ្លូវថ្នល់
ក្នុងនោះក៏បញ្ជាក់ពីសមាសភាពចូលរួម ដល់លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង បានដឹងថា,
1. លោក គង់ សុធា អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្ទឹងត្រែង
2. លោក វរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង
3. លោក អនុសេនីយ៍ទោ សៀង សុគន្ធ នាយការិយាល័យប្រឆាំងភេវកម្ម
4. លោក អនុសេនីយ៍ត្រី យន់ សំណាង
5. លោក យឿង សុក្ខីតូ អនុប្រធានការិយាល័យបច្ចេកទេស។
អង្គភាព មន្ទីរសាធារណការនិងដឹកជញ្ជូន បានបន្តថា, ក្រោយពីបានធ្វើការពិនិត្យលើបច្ចេកទេស និងធ្វើការណែនាំម្ចាស់រថយន្តខាងលើ បានបង់ពិន័យរួចរាល់ហើយតាម រយៈតំណត់ហេតុចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១។ ដូចនេះរថយន្តទាំងអស់ខាងលើពុំមានកំហុសអ្វីផ្សេងទៀតឡើយ។ ក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សូមគោរពស្នើសុំ លោកព្រះរាជអាជ្ញា មេត្តាពិនិត្យ និងសម្រេចប្រគល់ រថយន្តទាំង ០៨គ្រឿង ខាងលើឲ្យទៅម្ចាស់ដើមវិញ ដើម្បីគាត់យកទៅប្រកបអាជីវកម្មបន្តទៀត។ សូមជម្រាបជូនថា, យោងតាមការស្នើសុំដែលមានបញ្ជាក់ពីហេតុផលច្បាស់លាស់ លោក ជា សុភ័ក្រ្ក ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ ក៏ចំណារថា, បានឃើញ និងបញ្ជូនមកលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ប្រគល់រថយន្តទាំង០៨គ្រឿង ជូនម្ចាស់ដើមវិញ។

ទីបំផុត ! លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង កូសរូសជម្រិតទារប្រាក់ រហូតដល់ ២៥០០ដុល្លារ ទើបអនុញ្ញាតអោយយកឡានចេញ ។ តាមពិតម្ចាស់ឡានទាំង ០៨គ្រឿង ពួកគាត់បានបំពេញកាតព្វកិច្ច ចូលខ្លួនបង់ពិន័យអន្តការណ៍រួចរាល់ហើយ ក្នុងឡាន១គ្រឿង ១៦ ០០០០០ រៀល តែលោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ឆ្លៀតជម្រិតទារលុយ ២៥០០ដុល្លារ បើមិនរកលុយមកបំពេញតម្រូវការគាត់ គឺគាត់មិនអោយឡានចេញ ទើបម្ចាស់ឡានប្រមូលលុយគ្នា សរុបបាន ២៥០០ដុល្លារ ទៅអោយ លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ទើបគាត់អោយចេញ។

សូមរម្លឹកថា, មានរឿងបែកធ្លាយច្រើនទៀត ដែលប្រព្រឹត្តដោយ លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដូចជាបញ្ហាដើរដាក់ខែតាមល្បែងស៊ីសងផងដែរ ។ ក្នុងនោះមានរឿងបង្កដ៏ឈឺចុកចាប់ដល់ប្រជាពលរដ្ឋ ដែលគាត់ជាជនរងគ្រោះត្រៀមប្រមូលឯកសារ ភស្តុតាង ដើម្បីគោរពប្តឹងទៅ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ពាក់ព័ន្ធករណីនេះ លោក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ បានប្រាប់សារព័ត៌មានថា “ខ្ញុំដូចជាមិនដឹងរឿងហ្នឹងទេ ហើយខ្ញុំក៏មិនបានយកលុយអីដែរ ។ លោកបន្តថា សូមសួរទៅមេខ្ញុំទៅ ! ហើយលោកដឹងព័ត៌មាននេះ មកពីណា ! រួចក៏បិទទូរស័ព្ទ ៕
ប្រភព ព្រៃវែងប៉ុសិ៍https://m.facebook.com/story.php?story_fbid=556586712503042&id=105656560929395&sfnsn=mo

adm

Leave a Reply

Your email address will not be published. Required fields are marked *