ព័ត៌មានសន្តិសុខសង្គម

ល្បែងសុីសងជល់មាន់តាមអនឡាញ បេីកលេងយ៉ាងរំភេីយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ច នៅស្រុកពញាក្រែក!

(ខេត្ដត្បូងឃ្មុំ)៖គោលនយោបាយភូមិ ឃុំ/សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ឲ្យអនុវត្ដន៍ទួទាំងប្រទេសយ៉ាងណាក្ដី តែអាជ្ញាធរនិងពាក់ពន្ធ័មួយចំនួនមិនគោរពតាម។

បេីក្រឡេកមេីលទីតាំងល្បែងសុីសងជល់មាន់តាមអនឡាញ បាននិងកំពុងប្រមូលផ្ដុំគ្នាលេងយ៉ាងសប្បាយដោយមិនខាចអ្វីទាំងអស់ ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។

ទីតាំងជល់មាន់តាមអនឡាញចំនួន២កន្លែងនៅក្នុងឃុំចំនួន២ក្នុងស្រុកពញាក្រែក បើកលេងយ៉ាងរំភេីយមិនរំខានដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានឡេីយ ដោយទីតាំងទី១.ឃុំកោងកាង ,នឹងទី២. ឃុំកណ្ដោជ្រុំ ស្រុកពញាក្រែក ខេត្ដត្បូងឃ្មុំ ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងនេះបានប្រាប់ឲ្យដឹងថាទីតាំងនេះគេសង្កេីតឃេីញថាពីមួយថ្ងៃទៅមួយថ្ងៃគេឃេីញមានមនុស្សចេញចូលលេងមិនដាច់នោះទេ គ្មានអាជ្ញាធរឬសមត្ថកិច្ចចុះបង្ក្រាបនោះឡេីយ។

ហើយអ្វីដែលសំខាន់ទៀតនោះបទល្មើសចោរកម្មក៏កើតមាន ដូចជាចោរឆក់ ចោរលួច ចោរប្លន់ គាស់ផ្ទះយកទ្រព្យសម្បត្ដិរបស់បងប្អូនប្រជាពលរដ្ឋជាដើម គឺអាចកើតចេញពីល្បែងស៊ីសងទាំងនេះឯង។

ប្រជាពរដ្ឋកដាក់ការសង្ស័យថាទំនងជាបេីកភ្លេីងខៀវពីសមត្ថកិច្ចហើយយ៉ាងមើលទៅឬត្រូវវ៉ូវជាមួយម្ចាស់ទីតាំងបានជាដំណេីរការបានរលួនយ៉ាងនេះ។

សូមរំលឹកថាកន្លងមកសម្តេច​ ក្រឡាហោម ស​ ខេង​ បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបឲ្យអស់គ្រប់ល្បែងស៊ីសងក្នុងមូលដ្ឋាន ។

ជុំវិញករណីនេះអង្គភាពសារព័ត៌មានមិនអាចសុំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ណាមួយឡើយ។

ទោះជាយ៉ាងណាក្ដីប្រជាពលរដ្ឋសុំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទជាពិសេសលោកឧត្ដមសេនីយ៍ទោ ស្នងការខេត្ដត្បូងឃ្មុំ មេត្តាចុះពិនិត្យ និងបង្ក្រាបទីតាំងដែលបើកបង្កប់នូវល្បែងសុីសងនេះផង ដើម្បីឲ្យស្របតាមគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។

អង្គភាពសារព័ត៌មានយើង ផ្សាយលម្អិតជាបន្តបន្ទាប់ទៀត ប្រសិនបើមានការពន្យល់បកស្រាយពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ ឬសាម៉ីភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *