(ខេត្តព្រៃវែង)៖ ករណីចោរចូលលួចនិងប្លន់យកម៉ូតូ អស់ជាច្រើនគ្រឿង នៅ ស្រុកពារាំង ខេត្តព្រៃវែង។
សេចក្តីរាយការណ៍ មកសារព័ត៌មាន«ម្ចាស់ទន្លេមេគង្គ»យើងជាបន្តរបន្ទាប់ថា៖មានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រហែល១១នឹង១៥នាទីនៅថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០២១។
មានប្រជាពលរដ្ឋរាយការណ៍ថា៖ នៅភូមិស្នាយពល ឃុំរការ ស្រុកពារាំងខេត្តព្រៃវែង។
ជាក់ស្តែងនៅបីថ្ងៃក្នុងខែកក្កដា នេះ មានករណីចោកាច់ក៏ ម៉ូតូ អស់០៣គ្រឿងជាប់គ្នា នៅផ្សាស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង។
ទី១-នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២១ នៅវេលាម៉ោង11;35នាទីថ្ងៃត្រង់នៅចំណុចក្រុមហ៊ុន metfone ដែលស្ថិតនៅភូមិស្នាយពល ឃុំរកាស្រុកពារាំងខេត្តព្រៃវែង។មានជនមិនស្គាល់អត្តសញ្ញាណបានលួចកាច់សោកយកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ស៊េរី 2018 ពណ៌ខ្មៅពាក់ស្លាកលេខកណ្ដាល1Z- 0705របស់ម្ចាស់ឈ្មោះទិត កញ្ញាភេទស្រីអាយុ 21 ឆ្នាំបច្ចុប្បន្នរស់នៅភូមិពពឹស ឃុំព្រែកន្លោងស្រុកពោធិរៀង ខេត្តព្រៃវែងយកទៅបាត់។
ទី២-នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២១វេលាម៉ោង11;30នាទីថ្ងៃត្រង់ មានករណីចោរលួចកាច់សោរយកម៉ូតូមួយគ្នៅរឿង។ចំណុចអាត ណុប ( ប្តី ប្រពន្ធ ) ដែលស្ថិតនៅភូមិស្នាយពល ឃុំរកាស្រុកពារាំងខេត្តព្រៃវែង។មានជនមិនស្គាល់អត្តសញ្ញាណបានលួចកាច់កយកម៉ូតូមួយគ្រឿងម៉ាកហុងដាសេ125 ស៊េរី 2018 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1 GY 3958 របស់ម្ចាស់ឈ្មោះ អ៊ួន សំអាត ភេទប្រុស អាយុ 55 ឆ្នាំបច្ចុប្បន្នរស់នៅភូមិស្នាយពល ឃុំរកា ខេត្តព្រៃវែង យកទៅបាត់។
ទី៣-កាច់ ក ម៉ូតូ ហុងដា យកទៅបាត់ នៅផ្លូវចូលទៅភូមិព្រៃក្រឡាញ់ មិនចាំថ្ងៃទី តែក្នុងដើមខែកញ្ញា។
ក្រោយមកមានករណីប្លន់ម៉ូតូ អ្នកលក់ត្រីនៅផ្សាស្នាយពល ម្តងទៀតយកទៅបាត់ដូចគ្នា មិនចាំថ្ងៃទីតែក្នុងកណ្តាលខែកញ្ញា ទៀតមួយទៀត។និងគាស់តូប យកអឥវ៉ាន់ ក្នុងផ្សាស្នាយពលទៀតផង។
ជាក់ស្តែងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ នៅវេលាម៉ោង ប្រហែល៥និង៣០នាទី មានករណីលួចមានស្ថានទម្ងន់(វាយកម៉ូតូ)
ឈ្មោះប៊ុង ប៊ុនថេនភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង ។ ពេលជិះមកពីភ្នំពេញមកដល់នៅម្តុំចំណុចខាងលិចការ៉ាស់សាំងច្រមុះជ្រូកកំពង់ពពិលចម្ងាយប្រហែល៥០ ម៉ែត្រ។ ម៉ូតូម៉ាក់សេ125 ពណ៌ខ្មៅផលិតឆ្នាំ 2019ពាក់ស្លាកលេខភ្នំពេញ 1HX 5963។ ក៏មានក្រុមចោស្ទាក់ប្លន់យកម៉ូតូទៅបាត់តែម្តង។ ហើយជនរងគ្រោះបានឱ្យអ្នកស្គាល់គ្នានៅភូមិកំពង់ពិល ឃុំកំពង់ពិលឌុបមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលឃុំកំពង់ពពិលតែម្តង។
ហើយនេះជាព័ត៌មានដែលទទួលបានពីបងប្អូនប្រជាពលរដ្ឋនៅស្រុកពារាំង ខេត្តព្រៃវែង ហើយនៅមានលួចជាច្រើនគ្រឿង នៅឃុំ ភូមិជាច្រើនទៀត។
ហើយពលរដ្ឋរស់នៅក្នុងស្រុកពារាំងខេត្តព្រៃវែងមានកាព្រួយបារម្មណ៍ជាខ្លាំង ព្រោះពីមួយថ្ងៃទៅមួយថ្ងៃមានការ បាត់បងទ្រព្យសម្បត្តិ នឹងលួច ប្លន់ ជាច្រើនករណីក្នុងទឹកដីខេត្តព្រៃវែងជាបន្តរ បន្ទាប់។
ហើយល្បែងសុីសង និងគ្រឿងញៀនកាន់តែច្រើនឡើងៗ មិនថយចុះទាល់តែសោះ។
ពលរដ្ឋបន្តទៀតថា!
សត្ថកិច្ចក្នុងក្នុងមូលដ្ឋានមិនដែលចេញល្បាតរឺ វែកមុខសញ្ញារឺចាប់បានចោលួរឺប្លន់ ម្តងណាឡើយ មានតែចោលួចប្លន់ជាបន្ត បន្ទាប់! ។
បើដូច្នេះម៉ែនតើ? លក្ខណះសម្បត្តិ០៩យ៉ាងភូមិ ឃុំ មានសុវត្ថិភាពដល់ពួកគាត់យ៉ាងដូចម្តេចទៅ?
ជាចុងក្រោយពលរដ្ឋសូមសំណូមពរ ដល់អាជ្ញាធរ ជាពិសេសលោកស្នងការខេត្តព្រៃវែង នឹងលោកអធិកាស្រុក ជួយពង្រឹងសុវត្តិភាព ដល់ពួកគាត់ផង ព្រោះថា! ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគាត់ ដេកមិនលក់ បក់មិនល្ហើយ ភ័យខ្លាច បាត់បង់ទ្រព្យសម្បត្តិ ដែលខំរកមកដោយញើសឈាម ទាំងលំបាក៕
ដោយ៖ម្ចាស់ទន្លេមេគង្គ