ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនប្រជាពលរដ្ឋ ប្រុស ស្រី ចំនួន០៦នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃខុសច្បាប់ នៅស្រុកម៉ាឡៃ!

(ខេត្តបន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២​វេលាម៉ោង០៨នឹង៤០នាទីដោយអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥។

កម្លាំង​ប៉ុស្ដិ៍​ចំបក់​ចំនួន ០៥នាក់ ដឹង​នាំ​ដោយ​ លលោកវរសេនីយ៍ត្រី​ ប៊ុន​ គុន​ នាយប៉ុស្តិ៍​នគរបាលការពារព្រំដែនគោកនៃវរៈសេនាតូច លេខ៨១៥ សហការ​ជាមួយ​ កម្លាំង​យោធា​ផ្នែក​សឹង​រង​ស្រុក​មម៉ាឡៃ និងកម្លាំង​យោធា​ផ្នែក​សឹង​រងក្រុង​ប៉ោយប៉ែត​ បាន​ទប់​ស្កាត់​ប្រជាពលរដ្ឋ​បម្រុងលួចឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ​ចំនួន​ ០៦នាក់​ (ស្រី​ ០២នាក់​) ត្រង់​ចំណុច​​ភូមិ​ល្វា​ ឃុំបឹងបេង​ ស្រុក​ម៉ាឡៃ​ ខេត្ត​បន្ទាយមានជ័យ​ ។

សមត្ថកិច្ចបានឲ្យដឹងថា៖ពួក​គាតមានទីលំនៅក្នុងខេត្តកំពង់​ចាម​ បន្ទាប់ពីធ្វេីការសួរនាំ និងធ្វេីកិច្ចសន្យារួច បានប្រគល់ពួកគាត់ជូនផ្នែកជំនាញរបស់អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់ ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *