ព័ត៌មានសន្តិសុខសង្គម

ជម្លោះក្នុង សមរភូមិកែវស្រា របស់មេការជនជាតិថៃម្នាក់ រហូតបានចាក់សម្លាប់កម្មករខ្មែរម្នាក់ ក្នុងពេលផឹកស៊ី.

(ភ្នំពេញ)៖ពលករខ្មែរបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២២ខែកក្កដានេះថា ពលករខ្មែរម្នាក់ ត្រូវមេការជនជាតិថៃទាញកាំបិតចាក់សម្លាប់ក្នុងថ្លុកឈាមភ្លាមក្រោយឈ្លោះប្រកែកគ្នាក្នុងវង់ផឹកស៊ី។

ករណីឃាតកម្មនេះបានកើតឡើងនៅខេត្តឈុនបូរីប្រទេសថៃកាលពីនៅវេលាម៉ោងជិត១២ យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១នៅម្តុំការដ្ឋានសាងសង់មួយកន្លែងក្បែរផ្លូវណាត់និគម ក្នុងភូមិ១ ឃុំណា រ៉ឺតស្រុកណាត់និគម ខេត្តឈុនបុរី ប្រទេសថៃ ។


ជនរងគ្រោះជាខ្មែរឈ្មោះវិន អាយុ ៥៣ឆ្នាំ បានផឹកស៊ីជុំគ្នាជាច្រើននាក់ និងមេការ ថៃ ឈ្មោះប្រាក់ ផៃ អាយុ៤៥ឆ្នាំ ។បច្ចុប្បន្នសាកសពជនរងគ្រោះដែលមានស្នាមចាក់ចំដើមទ្រូងឆ្វេងមួយកាំបិតនិងស្នាមឆូតលើផ្ទៃមុខមួយកាំបិតត្រូវសមត្ថកិច្ចថៃយកទៅរក្សាទុក រង់ចាំសាច់ញាតិមកទទួល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *