ខេត្តកំពង់ធំ៖យ៉ាងហោចណាស់មាន មនុស្ស ៤នាក់ បានស្លាប់ នៅក្នុងហេតុការណ៍បាក់រណ្ដៅដីបូមរករ៉ែមាសមួយកន្លែង នៅភូមិស្នងអន ឃុំសុចិត្រ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ កាលពីថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ ។
ប្រភពពូសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះ ៤នាក់ ដែលបាត់បង់ជីវិតរួមមានឈ្មោះ៖ ទី១-ឈ្មោះ បៀន ហោ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់
ទី២-ឈ្មោះ សុខ ឈាន់ ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិផ្ទោល ឃុំមានជ័យ ស្រុកសណ្ដាន់
ទី៣-ឈ្មោះ យឹម ចិត្ត ភេទប្រុស អាយុ ៣១ ឆ្នាំ រស់នៅភូមិ វាលព្រីង ឃុំឈើទាល ស្រុកសណ្ដាន់
ទី៤-ឈ្មោះ ពេល វុទ្ធី (តាវ៉ែនតា) ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិទួលថ្ម ឃុំតាឡោស្រុកបាកាន ខេត្តពោធិ៍សាត់ ។
ចំណែកម្ចាស់រណ្ដៅដីបូមរ៉ែមាស ឈ្មោះ ស្វាយ ភឿន អាយុ ៣៣ឆ្នាំ ប្រពន្ធ ឈ្មោះ មឿន សុខវី អាយុ ៣១ឆ្នាំ រស់នៅភូមិវាលព្រីង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ ។
បច្ចុប្បន្នសាកសពទាំង ៤នាក់ត្រូវបានក្រុមគ្រួសារសាច់ញាតិបង បងប្អូនយកទៅធ្វើបុណ្យទៅតាមប្រពៃណី ៕