ព័ត៌មានជាតិ

ក្តៅៗ៖មានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុង«ផ្សារព្រែកតាមាក់»ទៀតហើយ ដែលមានអ្នកឆ្លងរហូតដល់១៣នាក់ ត្រឹមរយៈពេលមួយថ្ងៃ,,,

(ខេត្តកណ្ដាល)៖ បន្ទាប់ពីរកឃើញថា៖ អាជីវករ អ្នកលក់មាសចំនួន២នាក់

នៅផ្សារព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល វិជ្ជមានកូវីដ១៩ កាលពីថ្ងៃទី០៧.០៦.២០២១នោះមក។

ឥឡូវនៅថ្ងៃទី០៨.០៦.២០២១ អាជ្ញាធរស្រុកខ្សាច់កណ្ដាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩រហូតដល់១៣នាក់ហើយ ក្នុង{ផ្សារព្រែកតាមាក់}។
«នេះបើយោងតាមការបញ្ជាក់ពីមន្ត្រីស្រុកខ្សាច់កណ្ដាល»
ក្នុងនោះរដ្ឋបាលស្រុកខ្សាច់កណ្តាល បានជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ។
ជាពិសេសបងប្អូនជាអាជីវករ លក់ដូរក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៧ ខេមិថុនា ឆ្នាំ២០២១ ទាំងអស់ឲ្យបានជ្រាបថាៈ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ។

មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ ឈ្មោះ វី វួចលី ភេទស្រី និងឈ្មោះ សែ ផានិត មានទីលំនៅភូមិអន្លុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ដែលជាអាជីវករលក់គ្រឿងអលង្ការ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ ស្ថិតក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

បាននាំប្រពន្ធទៅពិនិត្យសុខភាពត្រៀមសម្រាកកូននៅមជ្ឈមណ្ឌលជាតិ គាំពារមាតា និងទារក (មន្ទីរពេទ្យជប៉ុន) នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ។

ហើយក្រុមគ្រូពេទ្យបានយកសំណាកអ្នកជំងឺខាងលើ ទៅពិនិត្យរកជំងឺកូវីដ-១​៩​ លទ្ធផលចេញមក គឺវិជ្ជមានទាំងពីរនាក់។

ប្រវត្តិដំណើររបស់អ្នកជំងឺកូវីដ១៩ទាំងពីរនាក់ គឺបានមកលក់ដូរ (លក់មាស) នៅក្នុងផ្សារព្រែកតាមាក់ និងបានចូលទៅពាក់ព័ន្ធជាមួយអ្នកលក់ដូរក្នុងផ្សារដ៏ទៃទៀតផងដែរ។

ចំពោះមុខរដ្ឋបាលស្រុកខ្សាច់កណ្តាល សូមផ្អាកដំណើរការតូបលក់ដូរមួយចំនួនដែលពាក់ព័ន្ធផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គិតពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ។

ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩​ ទៅដល់បងប្អូនប្រជាពលរដ្ឋដែលបានចេញ-ចូលក្នុងផ្សារព្រែកតាមាក់នេះបន្តទៀត៕

adm

Leave a Reply

Your email address will not be published. Required fields are marked *