ព័ត៌មានរាយការណ៍

អាជីវករអះអាងថា៖ គយចល័តផ្លូវជាតិលេខ១ចាប់ឡានដឹកផ្លែឈើ ជំរិតទាលុយ២០លានរៀលមិនបានសម្រេចទើបបែកការណ៍,,,

(ព្រៃវែង)៖ អាជីវករអ្នកដឹកផ្លែឈើពីវៀតណាម ចូលមកខ្មែរ បានអះអាងថា៖

«គយចល័តផ្លូវជាតិលេខ១ ដែលមានស្នាក់ការនៅឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

បានចាប់ទាប្រាក់២០លានរៀលមិនត្រូវថ្លៃ ម្ចាស់ដឹកទំនិញអោយ១០លានរៀលមិនព្រមទើបបែកការ។ ហើយពួកគាត់បន្តរថា៖បានបង់លុយ៣០មុឺនរៀលឲ្យគយចល័តផ្លូវជាតិលេខ១ជារៀងរាល់ជើងទៀតផង។

ពិតជាបានប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ ដោយគាបសង្កត់ពួកគាត់ រាប់ក្បាលឡាន កំណត់យកលុយ ចូលហោប៉ាវ ក្នុង១ជើងៗ ចាប់១០ម៉ឺនរៀល ទៅ៣០ម៉ឺនរៀលពិតប្រាកដមែន។

ជាក់ស្ដែង៖ អាជីវករឈ្មោះ ជា ឆៃនី ភេទស្រីអាយុ២៨ឆ្នាំ បច្ចុប្បន្ននៅផ្សារនាគមាស ខណ្ឌទួលគោក រាជធានីភ្នំពេញ។
បានបញ្ជាក់ថា៖ ខ្លួនដឹកផ្លែ(គូលែន)ពីវៀតណាម ចូលមកខ្មែរ ក្នុង១ជើងដោយប្រើរថយន្តវ៉េអង។ គឺត្រូវបង់លុយឱ្យគយចល័តផ្លូវជាតិលេខ១ ចំនួន៣០ម៉ឺនរៀលយ៉ាងទៀងទាត់។

អ្នកស្រីបន្ថែមថា៖ រថយន្តគាត់មានក្រដាសបង់ពន្ធពីព្រំដែន ក៍នៅតែបង់លុយចូលហោប៉ាវ គយចល័តចំនួន៣០ម៉ឺនរៀលដដែល គឺរាល់លើកតែម្ដង។

ក្នុងនោះប្រសិនជា មិនមានក្រដាសស្នាមពីព្រំដែនទេ គឺត្រូវបង់លុយចូលហោប៉ាវគយចល័ត ច្រើនណាស់ដល់រាប់លានរៀលក្នុង១ជើងៗ។

អាជីវកររូបនេះបានលើកឡើងទៀតថា៖ រឿងបង់លុយ ចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ទាំងនោះ ជាទម្លាប់ទៅហើយ សម្រាប់អ្នករកស៊ីដូចពួកខ្លួន គឺគ្មានអាជីវករ ណាម្នាក់គេចផុតឡើយ។

ប៉ុន្តែអ្វីដែលធ្វើឱ្យអ្នកស្រីហួសចិត្តខ្លាំងបំផុតនោះ គឺគយចល័ត តែងតែយកលុយពីអ្នកស្រីរាល់លើកសោះ។ ចុះហេតុអី? បែរជាចាប់ រថយន្តដឹកផ្លែគូលែន របស់អ្នកស្រី នៅយប់ទី០៨.០៦.២០២១។
ពោលគឺចាប់រថយន្ត ចូលស្នាក់ការ រួចទារលុយចំនួន២០លានរៀល ទើបដោះលែងវិញ។

លុះអ្នកស្រីពុំមានលទ្ធភាពបង់លុយចំនួន២០លានរៀល តាមកំណត់ ជាហេតុនាំឱ្យមន្ត្រីគយចល័តផ្លូវជាតិលេខ១ ។
ទុករថយន្តរួមនិងផ្លែឈើឱ្យ នៅស្អុយក្នុងស្នាក់ការតែម្ដង។
បណ្ដាលឱ្យខាតទំនិញផ្លែឈើគាត់ អស់ប្រាក់ប្រមាណជា៥០.០០០$ឯណោះ។

ក្រុមអាជីវករផ្សេងទៀត បានអះអាងថា៖ ជារៀងរាល់លើកពួកខ្លួន តែងតែបង់លុយ ចូលហោប៉ាវមន្ត្រីគយចល័តផ្លូវជាតិលេខ១ យ៉ាងទៀងទាត់ ពោលគឺបង់តាមកំណត់ របស់មន្ត្រីគយ។

ខណៈរាល់ការបង់លុយទាំងនោះ គឺមិនដែលមានក្រដាសស្នាម ឬបង់ពន្ធចូលរដ្ឋអ្វីទេ ជាក់ស្ដែងហុចលុយឱ្យគយផ្ទាល់ដៃ។

ប្រភពដដែលបញ្ជាក់ថា៖ សម្រាប់រថយន្តដឹកផ្លែឈើចំណុះ២តោនកន្លះ ក្នុង១ជើងបង់លុយឱ្យគយចល័ត ចំនួន១០ម៉ឺនរៀលជាកំហិត។
រថយន្តចំណុះ៥តោន បង់ចំនួន២០ម៉ឺនរៀលជាកំហិត រថយន្តវ៉េអងបង់ចំនួន៣០ម៉ឺនរៀលជាកំហិត។

ជាមួយគ្នានោះ តៃកុងឡាន រួមនិងអាជីវករ បានអះអាងដូចៗគ្នាថា៖ ពួកគាត់ហ៊ានស្បថដាក់ជីវិត ឱ្យក្រឡាប់ឡាន ឬរន្ទះបាញ់ស្លាប់តៃហោង ។
ប្រសិនជាខ្លួននិយាយបំផ្លើសខុសការពិត ចំពោះការបង់ លុយចូលហោប៉ាវ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ។

ឆ្លើយតបនិងការលើកឡើងខាងលើលោក ផែន ភឿន ប្រធានគយចល័តផ្លូវជាតិលេខ១ មិនអាចសុំការបំភ្លឺបានទេព្រោះគ្មានលេខទូរស័ព្ទ។

រីឯលោក នី គឹមហួរ មន្ត្រីគយចល័តផ្លូវជាតិលេខ១ ដែលនៅប្រចាំការ បានហៅគេហទំព័រ«ម្ចាស់ទន្លេមេគង្គ»ទៅប្រាប់ថា៖រឿងបង់លុយ៣០មុឺនអីមិនដឹងទេ ការចាប់នេះគឺធ្វើតាមច្បាប់។

ទោះជាយ៉ាងណាក៍ដោយ ក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង បានដឹកទំនិញពីវៀតណាម ចូលមកខ្មែរ ទាំងយប់ទាំងថ្ងៃ។
ដោយឆ្លងកាត់ផ្លូវជាតិលេខ១ នឹងតែងតែឈប់នៅមុខស្នាក់ការ ចូលបង់លុយបាយទឹក ។
ជូនគយចល័តផ្លូវជាតិលេខ១ ជាប្រចាំមិនដែលខាន ជាហេតុនាំឱ្យលោក ផែន ភឿន សំងំកើបលុយ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ជាថ្នូរនិងមិនបង្ក្រាប បទល្មើសរត់ពន្ធ ឬផាកពិន័យចូលរដ្ឋ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *