ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីឆក់កាបូបស្ពាយ

ភ្នំពេញ% ថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ ម៉ោង១៥ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០៤នាក់ ករណីឆក់កាបូបស្ពាយ នៅចំណុចមុខការ៉ាស់សាំងកាល់តិច ផ្លូវសហព័ន្ធរ៉ុស្ស៊ី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ បង្កដោយជនសង្ស័យ០៦នាក់គេចខ្លួន ០២នាក់(ឈ្មោះញ៉ា និងឈ្មោះ អុំ សុវណ្ណារ៉ាក់) ។

សមត្ថកិច្ចបានឲ្យដឹងថា ឃាត់ជនសង្ស័យ០៤នាក់មាន ៖ ១-ឈ្មោះ អាន គឹមស្រៀន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន), ២-ឈ្មោះ សន ហុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក (គ្មានសារធាតុញៀន) , ៣-ឈ្មោះ អ៊ឹង សុភានុត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង សង្កាត់ផ្សារដើមគេ ខណ្ឌទួលគោក (គ្មានសារធាតុញៀន) , ៤-ឈ្មោះ អ៊ឹង ប៊ុណ្ណារិន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ២៣៧ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយនិងទូរសព្ទ័ដៃម៉ាកOPPO ពីជនរងគ្រោះ ជាមនុស្សស្រី មិនស្គាល់អត្តសញ្ញាណទៅបាត់ក្រោយកើតហេតុ ។

សម្ភារៈបាត់បង់ កាបូស្ពាយ ០១ និងទូរសព្ទ័ដៃ០១គ្រឿង ម៉ាកOPPO ។

សម្ភារៈបន្សល់ទុក ម៉ូតូ០២គ្រឿង (១.ម៉ាកេស១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ គ្មានស្លាកលេខ និង ២.ម៉ាកេស១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ1FC-5193) របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *