ព័ត៌មានសន្តិសុខសង្គម

លោក គឹម ប្រុស ប្រធានសាខា ក.ប.ប ខេត្តស្ទឹងត្រែង គំរាមប្ដឹងអ្នកសារព័ត៌មាន និងជនរងគ្រោះទៅព្រះរាជអាជ្ញា

(ខេត្តស្ទឹងត្រែង)៖ ក្រោយមានការចុះផ្សាយរបស់អង្គភាពសារព័ត៌មាននៅតាមបណ្ដាញសង្គមហ្វេសប៊ុកនៅកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ លោក គឹម ប្រុស ប្រធានសាខា ក.ប.បខេត្តស្ទឹងត្រែងបានចេញបកស្រាយភ្លាមតាមប្រពន្ធ័ Telegram បានគំរាមប្ដឹងអ្នកសារព័ត៌មាន និងជនរងគ្រោះទៅព្រះរាជអាជ្ញាទៀតផង។

បើយោងតាមសារសំឡេង តាមប្រពន្ធ័ Telegram លោក គឹម ប្រុស បានឲ្យដឹងថា«ក្រោយពីទទួលបានឯកសារផាកពិន័យអន្តរកាលក្រុមការងារសាខា ក.ប.ប ខេត្តស្ទឹងត្រែង បានប្រាប់ម្ចាស់ម៉ាតថាបើមិនពេញចិត្តការការផាកពិន័យរបស់ សាខា ក.ប.បស្ទឹងត្រែង អាចប្ដឹងទៅក្រសួងពាណិជ្ជកម្មបានរយៈពេល១ខែអាចប្ដឹងតវ៉ាជំទាស់ មិនត្រូវបញ្ចៀសអញ្ចឹងទេ ច្បាប់មានគេចាប់ផ្ដើមអនុវត្តហើយដោយធ្វើការពិន័យចំនួន២០លានរៀល»។
សារសំឡេងដដែលបានគំរាមអ្នកសារព័ត៌មានថា«លោកឯងប្រញាប់ចេញមកផ្សាយខុសរឿងខុសបំបែបបទអញ្ចឹង ថ្ងៃចន្ទ័នេះខ្ញុំនឹងជួបឯកឧត្តមព្រះរាជអាជ្ញា មានពាក់ពន្ធ័នឹងអត្ថបទផ្សាយនឹងទៀត និងពាក់ពន្ធ័ជនល្មើសដែលត្រូវពិន័យអន្តរកាលនឹងទៀតអត់រួចខ្លួនទ!»។

បើយោងតាមការបំភ្លឺរបស់លោក គឹម ប្រុស និងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋមិនស៊ីចង្វាក់គ្នាទាល់តែសោះដែលនាំឲ្យមហាជនកាន់តែមានការសង្ស័យថែមទៀត ផ្ទុយទៅវិញប្រជាពលរដ្ឋប្ដឹងករណីជំរិតទារប្រាក់ចំនួន២០លានរៀល រំលោភលំនៅដ្ឋាន និងអនុវត្តខុសច្បាប់ និងខុសនីតិវិធី ជាក់ស្ដែងក្នុងវិក័យបត្រពិន័យចុះថ្ងៃទី១២ ខែ កញ្ញា ឆ្នាំ២០២១ ពិន័យត្រឹមតែចំនួន៤បួនលានរៀល និង៥សែនតែប៉ុណ្ណោះ។

គួររំលឹកផងដែរថា ៖កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់ម៉ាត ២៥០០៛ បានដាក់
ពាក្យស្នើសុំឲ្យសមាគមសម្ព័ន្ធអ្នកសារព័ត៌មានដើម្បីសេដ្ឋកិច្ចជាតិ(ស.ស.ស)ជួយអន្តរាគមន៍ទៅថ្នាក់
ដឹកនាំក្រសួងស្ថាប័នមានសមត្ថកិច្ចដើម្បីជួយរកយុត្តិធម៌ ចំពោះទង្វើល ឈ្មោះ សាយ សុក្រាបទ ភេទ
ប្រុស ឋានៈជាប្រធានការិយាល័យ ក.ប.ប ខេត្តស្ទឹងត្រែង និងបក្ខពួក ដែលបានប្រព្រឹត្តបទល្មើស កំហែង
យក គម្រាមកំហែង និងញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់)ដែលមានសមាសភាពចូលដូចជា៖
១,ឈ្មោះ សាយ សុក្រាបទ ប្រធានការិយាល័យ ក.ប.ប
២,ឈ្មោះពៅ ណារិទ្ធ ប្រធានការិយាល័យ ក.ប.ប
៣,ឈ្មោះ ភូ សុគា មន្ត្រី ក.ប.ប
៤,ឈ្មោះ វង្ស សុភក្រ្តា មន្ត្រី ក.ប.ប
៥,ឈ្មោះ ពៅ មុន្នីមន្ត្រី ក.ប.ប
៦,ឈ្មោះ ឆាង ដាលីន មន្ត្រីមន្ទីរពាណិជ្ជកម្ម។

យើងពុំបានដឹងថា ប្រជាពលរដ្ឋដាក់ពាក្យបណ្ដឹងទៅអង្គភាពប្រឆាំងអំពើពុករលួយទៀតដែរឬទេ?ពីព្រោះថាការញុះញង់ឲ្យប្រព្រឹត្តអំពើពុករលួយ (សូកប៉ាន់) មានចែងក្នុងច្បាប់អង្គភាពប្រឆាំងអំពើពុករលួយ។

ប្រជាពលរដ្ឋកំពុងរងចាំមើលថាក្រសួងស្ថាប័នពាក់ព័ន្ធនឹងអនុវត្តនីតិវិធីយ៉ាងណា?ប្រជាពលរដ្ឋសូមអំពាវនាវសូមឲ្យឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏ដូចថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់មានចំណាត់ការឲ្យបានតឹងរឹងដើម្បីឲ្យជនរង្រោះមានទទួលបាននួវភាពយុត្តិធម៌ពិតប្រាកដ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *