ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច ប៉ុស្តិ៍គគីរធំ ក្នុងពេលចុះល្បាត ក៏ឃាត់ខ្លួនបានជនសង្ស័យគ្រឿងញៀនចំនួន២នាក់ ខណៈកំពុងពួនសំងំក្នុងព្រៃមួយកន្លែង.!

(ខេត្តកណ្ដាល)៖ កំលាំងប៉ុស្តិ៍រដ្ឋបាលគគីរធំ បានចុះល្បាតក្នុងភូមិសាស្រ្ត នៅ ក្នុង ភូមិ.ពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក៏ប្រទះឃើញយុវជន២នាក់កំពុងសំងំនៅក្នុងព្រៃ ដោយមានការសង្ស័យ កំលាំងប៉ុស្តិ៍បានធ្វើការឆែកឆេរ.. ។

ក្នុងនោះផងដែរ សមត្ថកិច្ចបានរកឃើញថ្នាំញៀន០១កញ្ចប់តូចនៅក្នុងហោប៉ាវខោរបស់យុវជនម្នាក់ ក្នុងចំណោមអ្នកទាំង២ ។

ជនសង្ស័យទាំង២នាក់ ដែលកំលាំងសមត្ថកិច្ចបានឃាត់ខ្លួន មានឈ្មោះ ៖

១/ ឈ្មោះ ទ្រី រតនៈ ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ

២/ឈ្មោះ ម៉ម វណ្ណះ ភេទ ប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ

អ្នកទាំង២មានទីលំនៅ ក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដូចគ្នា ។

សម្រាប់វត្ថុតាង ដែលចាប់យករួមមាន៖

ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកចំនួន០១កញ្ចប់តូច) និងទូរស័ព្ទដៃអិនចុចពិលមួយគ្រឿងពណ៌(ស)

នៅចំពោះមុខសម្ថកិច្ចជនសង្សយ័បានសារភាពថា៖ ថ្នាំញៀ០១កញ្ចប់តូច តំលៃ២០០០០រៀលនេះ ពិតជារបស់ពួកខ្លួនប្រាកដមែនហើយខ្លួនបានទិញពីឈ្មោះ ម៉ម រតនា (ហៅអាជ្រូក) ភេទ ប្រុស អាយុ ប្រហែល ២៥ឆ្នាំ រស់នៅ ភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រោយពីសួរនាំរួចកំលាំងប៉ុស្តិ៍បានបញ្ជូនជនសង្សយ័រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *