ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

លោក«ប៊ុន ផេង» អភិបាលស្រុកខ្សាច់កណ្ដាល បានចាត់ចែងក្រុមការងារចុះទៅហាមឃាត់ លោក «បុិច គ្រើន» ដែលបានបោះបង្គោលរំលោភយកដីសាធារណៈ.!

(ខេត្តកណ្តាល)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២២ ខែសីហា ឆ្នាំ២០២១ សម្រាប់កិច្ចសហប្រតិបត្តិការណ៍ ក្រោមការបញ្ជាផ្ទាល់ពីលោក «ប៊ុន ផេង» អភិបាលស្រុកខ្សាច់
កណ្ដាល បានឲ្យលោក ហួត ហាក់ ប្រធានការិយាល័យរ៉ែ និងថាមពលស្រុក និងរដ្ឋបាលសាលាឃំុព្រែកអំពិល ដឹកនាំដោយលោក កែវ ចាន់រ៉ា ជំទប់ទី១ កម្លាំងប៉ុស្ដិ៍រដ្ឋបាលនគរបាលព្រែកអំពិល បានចុះទៅហាមឃាត់ឈ្មោះ ប៉ុិច គ្រើន កំពុងបោះបង្គោលលើដីសាធារណ:របស់រដ្ឋ (តំបន់ទំប់នប់តាម៉ៅ) ស្ថិតក្នុងភូមិព្រែកក្រទី១ និងភូមិព្រែកក្របៅទី២ ឃំុព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

បើតាមការបញ្ជាក់ពីខាងអាជ្ញាធរឃំុព្រែកអំពិលបានឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលសាលាស្រុកខ្សាច់កណ្ដាល និងរដ្ឋបាលសាលាឃំុព្រែកអំពិល និងកោះអញ្ជើញហៅឈ្មោះ បុិច គ្រើន មកសាលាឃំុដើម្បីធ្វើការសួរនាំពាក់ព័ន្ធនិងការបោះបង្គោលលើដីសាធារណ:របស់រដ្ឋ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *