ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តព្រៃវែង ទទួលស្វាគមន៍ប្រតិភូនគរបាល ប្រទេសវៀតណាម

ព្រៃវែង៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានដឹកនាំលោក-លោកស្រីស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត  ទទួលស្វាគមន៍ប្រតិភូនគរបាល នៃមន្ទីរនគរបាលខេត្តឡុងអាន ប្រទេសវៀតណាម ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង បានមានប្រសាសន៍អំពីកិច្ចសហប្រតិបត្តិការ រវាងស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងមន្ទីរនគរបាលខេត្តឡុងអាន ដោយបានខិតខំយកចិត្តទុកដាក់ តស៊ូ រួមសហការបង្រ្កាបបទល្មើសផ្សេងៗ ដើម្បីសម្រេចបានជោគជ័យ លើការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ៕

PREY VENG POLICE | Facebook

adm

Leave a Reply

Your email address will not be published. Required fields are marked *