ព័ត៌មានជាតិ

លោក កន សុខកាយ អភិបាលនៃគណ:អភិបាលស្រុកល្វាឯមបានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

( ខេត្ដកណ្ដាល)៖នៅព្រឹកថ្ងៃសុក្រ ៨រោច ខែផល្គុន ឆ្នាំឆ្លូវត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២​ នៅវត្តថ្មគរ ឃុំថ្មគរ ស្ថិតក្នុងភូមិថ្មគរ ឃុំថ្មគរ ស្រុកល្វាឯម បានរៀបចំពិធីផ្សព្វផ្សាយសេចក្ដីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្ដកណ្ដាលក្រោអធិបតីភាព​ លោក កន សុខកាយ អភិបាលនៃគណ:អភិបាលស្រុកល្វាឯម តំណាងដ៏ខ្ពងខ្ពស់ឯឩត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្ដាល និង លោក ទៀង កុសុរ: អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល។

ក្នុងនោះមានការចូលរួមពីលោក លោកលោកស្រីអភិបាលរងស្រុក​ ប្រធានកា.រិ ដនសភ និងប្រធានការិយាល័យពាក់ព័ន្ធ លោក មេឃុំ សមាជិកក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ​ ព្រមទាំងប្រជាពលរដ្ឋ ចាស់ព្រឹទ្ធាចារ្យ សរុបចំនួនប្រមាណ២០០នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *