ព័ត៌មានសន្តិសុខសង្គម

រន្ធត់ពេកហើយ.! រថយន្តទំនើប១គ្រឿង បើកក្រឡាប់ធ្លាក់ចូលទឹកប្រឡាយទឹក ស្លាប់មនុស្ស០៤នាក់..

(បន្ទាយមានជ័យ) ៖ មនុស្ស០៤នាក់បានស្លាប់ភ្លាមៗក្នុងរថយន្ត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តធ្លាក់ចូលប្រឡាយទឹក កើតឡើងនៅវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១ លើផ្លូវអភិវឌ្ឍចម្ងាយ ២គីឡូម៉ែត្រ ខាងលិចភូមិ ខ្វាវលិច ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

image
តាមប្រភពព័ត៌មានពីនគរបាលនៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង០៤នាក់ ១-ឈ្មោះ គឹម ហេង ភេទប្រុស អាយុ៥៥ឆ្នាំ ២-គង់ សុវណ្ណា ភេទស្រី អាយុ៥៣ឆ្នាំ ៣-ឈ្មោះ ហេង រតនា ភេទស្រី អាយុ០៦ឆ្នាំ ៤-ឈ្មោះ គឹម ធា ភេទស្រី អាយុ៤២ឆ្នាំ ជនរងគ្រោះទាំង០៤នាក់ នៅភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ រថយន្តម៉ាកម៉ាស្តា ពណ៌ស ពាក់ស្លាកលេខ កម្ពុជា MR.SELLA ។
image
ប្រភពដដែលបានបញ្ជាក់ថា៖ នៅមុនពេលកើតហេតុ រថយន្តបានធ្វើដំណើរពីទិសខាងកើតទៅលិច ពេលមកដល់ចំណុចកើតហេតុជាចំណុចផ្លូវបំបែក បានរេចង្កូតធ្លាក់ពីលើផ្លូវ ចូលក្នុងទឹកប្រឡាយទឹកបណ្តាលឲ្យស្លាប់អ្នកបើកបរនិងអ្នករួមដំណើរសរុបចំនួន០៤នាក់ក្នុងរថយន្ត ។
image
បច្ចុប្បន្នសពជនរងគ្រោះ និងរថយន្ត ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនិងប្រជាពលរដ្ឋជួយស្រង់យកមកដាក់លើគោក ដើម្បីស្រាវជ្រាវរកសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *