ព័ត៌មានរាយការណ៍ ព័ត៌មានអន្តរជាតិ

លោកស្នងការនគរបាលខេត្តកណ្តាលប្រគល់ម៉ូតូជូនអធិការនគរបាលស្រុក-ក្រុង សម្រាប់អនុវត្តន៍ការងារតាមមូលដ្ឋាន!

ខេត្តកណ្តាល៖នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល

បានរៀបចំពិធីប្រគល់-ទទួលម៉ូតូចំនួន ៤៨គ្រឿង (ស៊េរីម៉ាក FTR ៣១គ្រឿង, HONDA IVINER X ១៧គ្រឿង) ជូនដល់អធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១១ និងការិយាល័យជំនាញចំនួន០៨ការិយាល័យ ក្រោមអធិបតីភាព លោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ ក្នុងពិធីនោះដោយអធិការដ្ឋាននគរបាលស្រុកទាំង១០ នឹង០១ស្រុកទទួលបានម៉ូតូ FTR ចំនួន០៣គ្រឿង។ចំពោះអធិការដ្ឋាននគរបាលក្រុងតាខ្មៅទទួលបានម៉ូតូ FTR ០១គ្រឿង នឹង
ការិយាល័យរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យសរុបផែនការទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យអក្សរសម្ងាត់ទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យវិទ្យុទាក់ទងទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យភស្តុភារទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿង
-ការិយាល័យអន្តរាគមន៍ទទួលបានម៉ូតូ HONDA IVINER X ១០គ្រឿង៕
នៅក្នុងអង្កពិធីប្រគល់នឹងទទួលនោះលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តក៍បានមានប្រសាសន៍នាំណែដល់លោកអធិការទាំងដប់មួយស្រុក-ក្រុង នឹងលោកនាយការិយាលយ័និមួយដែលបានទទួលបាននូវម៉ូតូនេះត្រូវខិតខំអនុវត្តន៍ការងារដូចជាការងារចុះពិនិត្យតាមមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងដើម្បីរក្សានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ ក៍ដូចជាការពារក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *