ព័ត៌មានសន្តិសុខសង្គម

ឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះកុដិអស់មួយខ្នងអោយខ្ទេចសល់តែផេះ នៅ«វត្តវិហារខ្ពស់».!

ខេត្តកំពង់ស្ពឺ៖ កុដិមួយខ្នង នៅវត្តវិហារខ្ពស់ ស្ថិតក្នុងភូមិវិហាខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ត្រូវបានអគ្គិភ័យលេបត្របាក់គ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ១១ ព្រឹក ថ្ងៃទី ០៩ ខែ សីហា ឆ្នាំ ២០២១ នេះ ។

សមត្ថកិច្ចបានឲ្យដឹងថា កុដិដែលត្រូវអគ្គិភ័យឆាបឆេះខាងលើ មានទំហំ ៤ម៉ែត្រ គុណនិង ៦ ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ។
image
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុ គេបានឮសម្លេងផ្ទុះ មួយសន្ទុះក្រោយមកស្រាប់តែចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅតែម្តង ។ ករណីនេះ បង្កឲ្យកុដិខាងលើឆេះខូចខាតទាំងស្រុង និងសម្ភារៈមួយចំនួនទៀតរួមមាន៖ គ្រែចំនួនមួយ, ប្រាក់រៀល ចំនួន ២០០.០០០រៀល (ម្ភៃម៉ឺនរៀលគត់), ទូរស័ព្ទដៃម៉ាក OPPO មួយគ្រឿង, រទេះរុញមួយគ្រឿង, សៀវភៅ និងសម្ភារៈមួយចំនួនទៀត ។
image
សមត្ថកិច្ចបានបញ្ជាក់ថា នៅពេលសមត្ថកិច្ចប៉ុស្តិ៍វាំងចាស់ទៅដល់ កុដិនោះបានឆេះខូចខាតអស់ទាំងស្រុងបាត់ទៅហើយ ។ តាមការសន្និដ្ឋាន ករណីឆេះកុដិនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕ ដោយ មណ្ឌលច្បារមន

adm

Leave a Reply

Your email address will not be published. Required fields are marked *