ព័ត៌មានរាយការណ៍

ខ្លាំងមែន!លោកស៊ូ សុវណ្ណប្រធានក្រុមប្រឹក្សាឃុំ ទំរីង កំពុងប្រព្រឹត្តអំពើពុករលួយ ជាមួយឈ្មួញមកបំផ្លាញព្រៃឡង់ជារៀងរាល់ថ្ងៃ,,,

(ខេត្តកំពង់ធំ)៖ សេចក្ដីរាយការណ៍បានប្រាប់សារព័ត៌មានយើងថា៖លោកស៊ូ សុវណ្ណ ប្រធានក្រុមប្រឹក្សាឃុំទំរីង ជារត់ការឬហៅថា អ្នកកាងរទេះគោ ក្របី ឫគោយន្ត ដឹកឈើចេញពីចំណុចផ្លូវ រងខ្នាយនិងផ្លូវពោរោងចេញពីព្រៃឡង់ ក្នុងខេត្តកំពង់ធំ កំពង់ល្បីឈ្មោះជាច្រើនឆ្នាំមកហើយ មិនឃើញ មានអាជ្ញាធរមានសមត្ថកិច្ច មន្ត្រីជំនាញពាក់ព័ន្ធណាបង្រាបឫចាប់ ម្តងសោះឡើយសង្ស័យត្រូវ ថ្នាំ ដេកលក់អស់ហើយ។

ជាក់ស្ដែងអ្នកដឹកឈើតាមរទេះគោ ក្របី គោយន្ដ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖ លោកស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សាឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាអ្នករត់ការនិងសម្របសម្រួលតាមផ្លូវ ដោយយកលុយពីក្រុមដឹករទេះគោ ក្របី និងគោយន្ត មួយគ្រឿង៥០,០០០០(ហាសិបមុឺនរៀល)ទៀតផង។ ជាពិសេសសព្វថ្ងៃនេះបទល្មើស ចម្រុះកំពុងតែដឹកចេញពីព្រៃឡង់ជារៀងរាល់ថ្ងៃ រាល់យប់ យ៉ាគក្រឹក គគ្រេង។

ដោយសារតែមានមន្ត្រីគ្រាប់ល្ពៅ ខ្លះចូលរួមឃុបឃិតគ្នាបំផ្លាញធនធានធម្មជាតិ ធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំង ចំពោះការដឹកនាំរបស់លោកប្រធានក្រុមប្រឹក្សាឃុំទំរីង។

ហើយបានផ្គើននឹងអនុសាសន៍របស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្ដេចតែងតែលើកឡើងថា៖ មន្ត្រីគ្រាប់ល្ពៅឱ្យចេះដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួនធ្វើឱ្យប្រជាពលរដ្ឋស្រលាញ់និងគោរពបែរជាទៅប្រព្រឹត្តបទល្មើសព្រៃឈើជាមួយឈ្មួញទៅវិញ ចំណុចនេះហើយដែលប្រជាពលរដ្ឋខឹងនឹងគោទៅវាយរទេះវិញនោះ។

ជាចុងក្រោយមហាជននិងអង្គការសង្គមស៊ីវិលសូមសំណូមពរទៅឯកឧត្តមសុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំឯកឧត្តមជាថ្នាក់ដឹកនាំមួយរូបដែលធ្វើឲ្យប្រជាពលរដ្ឋគោរពនិងស្រឡាញ់ហើយមានការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងខេត្តកំពង់ធំដូចជាភ្លៀងរលឹមសព្វថ្ងៃនេះសូមឯកឧត្តមមេត្តាដាស់តឿនមន្ត្រីគ្រាប់ល្ពៅមួយចំនួន ដូចជាប្រធានក្រុមប្រឹក្សាឃុំទំរីងដែលធ្វើឲ្យប្រជាពលរដ្ឋនិងមហាជនព្រមទាំងអង្គការសង្គមស៊ីវិលមានការរិះគន់យ៉ាងចាស់ដៃចំពោះយកតួនាទីជាក្រុមប្រឹក្សាឃុំ ទៅប្រព្រឹត្តបទល្មើសរត់ការនិងកាងរទេះដែលដឹកឈើចេញពីព្រៃឡង់ផងទាន។

ជុំវិញពាក់ព័ន្ធរឿងចោទប្រកាន់ខាងលើអ្នកសារព័ត៌មានយើងព្យាយាមទំនាក់ទំនងសុំការបំភ្លឺពីលោកស៊ូ សុវណ្ណ ប្រធានក្រុមព្រឹក្សាឃុំទំរីង ស្រុកសណ្ដាន់ ដែរតែទូរស័ព្ទមិនអាចទាក់ទងបាន។

ហើយសារព័ត៌មានយើងរងចាំបំភ្លឺរឺបកស្រាយជូនវិញនៅជុំវិញពាក់ព័ន្ធរឿងចោទប្រកាន់ខាងលើរៀងរាល់ម៉ោងធ្វើការ៕ដោយ៖ សហការី

adm

Leave a Reply

Your email address will not be published. Required fields are marked *