ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

បើករថយន្តបុកគូទរថយន្តធន់ធំមួយគ្រឿង ដែលចតនៅលើចិញ្ចើមផ្លូវ បណ្ដាលឱ្យរបួសធ្ងន់ខ្លួនឯង!

(កំពង់ស្ពឺ)៖ បុរសម្នាក់បានរបួសធ្ងន់ ខណៈបើករថយន្ត ជ្រុលទៅបុកគូទរថយន្តធន់ធំ ដែលកំពុងចតស្ងៀមនៅលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង។

ហេតុការណ៍នេះបានកើតឡើង លើផ្លូវជាតិលេខ៥១ គីឡូម៉ែត្រលេខ(០១-០២) ភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង23 និង 00 នាទី ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១។

នៅមុនពេលកើតហេតុមាន រថយន្ត០១ គ្រឿងម៉ាក MITSUBISHI CANTER ពណ៌ ស ក្រហម ពាក់ស្លាកលេខ ចង្កូតស្តាំ PSHN. 0319 ។

បើកបរដោយឈ្មោះ ចិន មេសាបុត្រ ភេទប្រុស អាយុ ៤០ឆ្នាំ(របួសធ្ងន់) រស់នៅភូមិធ្លក សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ បើកបរក្នុងទិសដៅពីជើងទៅត្បូង។

លុះបើកមកដល់ចំណុចខាងលើ បានបើកទៅបុកពីក្រោយរថយន្ត ០១គ្រឿងម៉ាក HYUNDAI ក្បាលពណ៌ ស ទ្រុងពណ៌ បាញ់ដុក ពាក់ស្លាកលេខ ក.7142.ភព3 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (គេចខ្លួនបាត់)។

ដែលកំពុងឈប់នៅលើចិញ្ចើមផ្លូវខាងលិចក្នុងទិសដៅស្របគ្នា
បណ្តាលអោយ របួសធ្ងន់អ្នកបើករថយន្តម៉ាក MITSUBISHI CANTER។

ករណីនេះខូចខាតធ្ងន់រថយន្ត០២ គ្រឿង
ចំពោះវត្ថុតាងរថយន្តទាំង ០២គ្រឿងខាងលើ ត្រូវយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលវាំងចាស់ ដើម្បីរងចាំប្រគល់ឲ្យជំនាញ ចាត់ការតាមនីតិវិធី៕ដោយ៖ចិត្ត្រា ឆន្ទះ

adm

Leave a Reply

Your email address will not be published. Required fields are marked *