ភ្នំពេញ៖ ករណីបុរសវ័យ៤០ឆ្នាំជាងម្នាក់ បានសម្រេចចិត្តចងកសម្លាប់ខ្លួន នៅយ៉ខាងមុខផ្ទះយ៉ាងចម្លែក ទាំងដៃជាប់ចំណងមកក្រោយ ធ្វើឲ្យប្រជាពលរដ្ឋក្បែរនោះមានការងឿងឆ្ងល់យ៉ាងខ្លាំង ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៦ និង ១០នាទីល្ងាចថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ស្ថិតក្នុងភូមិ៨ សង្កាត់ បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។តាមប្រភពព័ត៌មាន ពីពលរដ្ឋនៅក្បែរនោះបានបង្ហើបប្រាប់ឲ្យដឹងថា សពដែលចងកសម្លាប់ខ្លួនមានឈ្មោះ ភ្លើ វ៉ាន់នី (ហៅតានី) អាយុ៤២ឆ្នាំ មុខរបរដើររើសអេតចាយ ស្នាក់នៅផ្ទះផ្ទាល់ខ្លួន ទីតាំងកើតហេតុខាងលើ នៅកំលោះចាស់ និងមានសតិមិនគ្រប់ ដោយមានការងឿងឆ្ងល់ មិនឃើញបុរសខាងលើ ដើរចុះឡើងដូចសព្វមួយដង ក៏អឺតមើលនៅយ៉ខាងមុខផ្ទះ ដែលមានបាំងវាំងននជិត ក៏ប្រទះឃើញបុរសខាងលើ ស្លាប់ដោយចងកសម្លាប់ខ្លួន ថែមទាំងដៃជាប់ចំណងមកក្រោយទៀតផង ក៏មានការភ្ញាក់ផ្អើលកើតឡើងដល់អ្នកជិតខាង បានរាយការណ៍ទៅសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះមកដល់ បានចងខ្សែព័ទ្ធទីតាំងកើតហេតុ ទុកជូនក្រុមគ្រូពេទ្យជំនាញ ចុះមកយកសំណាក ជាលទ្ធផលសពអវិជ្ជមានកូវីត១៩ ទើបប្រគល់ជូនសមត្ថកិច្ចជំនាញ ខាងកោសល្យវិច័យពិនិត្យទៅលើសពបន្ត ដើម្បីរកប្រភពនៃការស្លាប់ថាតើ ស្លាប់ដោយសារធ្វើអត្តឃាតដោយចងកខ្លួនឯង ឬក៏ជាករណីឃាតកម្ម ។
ក្រោយសមត្ថកិច្ចជំនាញខាងធ្វើកោសលវិច្ឆ័យពិនិត្យរួច ទៅលើសាកសពជនរងគ្រោះ ជាលទ្ធផល ស្លាប់ដោយសារចងកពិតប្រាកដមែន ៕
