ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមរយៈប្រព័ន្ធអនឡាញ

(ខេត្តព្រៃវែង)៖នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត តាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom Meeting)។

កិច្ចប្រជុំបានធ្វើឡើង ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាព កងកម្លាំងទាំងបី និងមន្ទីរពាក់ព័ន្ធជាច្រើនទៀត។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមរំលឹកដល់លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ធ្វើការណែនាំបន្ថែម ដើម្បីពង្រឹងការងារការរីករាលដាលជំងឺកូវីដ-១៩ ដល់បណ្តាកម្មកររោងចក្រក្នុងខេត្តព្រៃវែងទាំងអស់ ដោយត្រូវអនុវត្តវិធានការពារ ជាពិសេស សូមធ្វេីការប្រើប្រាស់របាំងដាក់នៅលេីតុនៅពេលហូបបាយ និងរក្សាគម្លាត ធានាបានការកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ថ្មីនេះ។

ឯកឧត្តម​ អភិបាល​ខេត្ត​ បានជំរុញដល់អាជ្ញាធរក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវខិតខំទប់ស្កាត់និងចាត់វិធានការអោយបានទាន់ពេលវេលា នូវការបង្ក្រាបបទល្មើសចរាចរណ៍ បញ្ហាគ្រឿងញៀន និងការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកអោយបានទូលំទូលាយស្របតាមសេចក្តីណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ជាចុងក្រោយ​ ឯកឧត្តម​ អភិបាល​ខេត្ត​ ក៏បានធ្វើការណែនាំចំនុចមួយចំនួនក្នុងគោលបំណងពង្រឹងរក្សាជំហរប្រុងប្រយ័ត្នខ្ពស់ដដែលលើករណីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នេះ ដោយប្រកាន់ខ្ជាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តវិធានការនេះបានម៉ឺងមាត់ទាំងអស់គ្នា៕

adm

Leave a Reply

Your email address will not be published. Required fields are marked *