ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

កម្លំាងនគរបាលខណ្ឌប្ញស្សីកែវបានឃាត់ខ្លួនអ្នកកាសែតម្នាក់ ករណីកាន់កាប់អាវុធខុសច្បាប់.!

(ភ្នំពេញ)នៅយប់ថ្ងៃ១៧ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២រំលងអាធ្រាតកម្លាំងសមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ជិះល្បាតពេលយប់ក៍បានប្រទេះឃើញបរុសម្នាក់មានកាំភ្លើងសៀតនឹងចង្កេះនៅចំណុចស្តុប៥៩៨កែងផ្លូវជាតិលេខ៥ ក្រុមទី៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដោយមានការសង្ស័យសម្ថកិច្ចក៍បានធ្វើការឃាត់ខ្លួនទៅលើបុរសម្នាក់ដោយកាន់កាប់អាវុធដោយគ្មានការអនុញាត្តិ

ជនសង្ស័យឈ្មោះ ម៉ន តេវភេទប្រុសអាយុ៤២ឆ្នាំមុខរបរសារពត៌មានស្នាក់នៅផ្ទះ៦៩០Eoភូមិ៤ក្រុម៤សង្កាត់ច្រំាងចំរេះទី១ ខណ្ឌប្ញស្សីកែវ(មានសារធាតុញៀន)

សំភារះដកហូតរួមមាន
១/អាវុធខ្លី១ដើមម៉ាកlock 17 គ្មានលេខ
២/អាយកូប១គ្រឿង
៣/ម៉ូតូ១គ្រឿងម៉ាក M Slaz ផ្លាកលេខភ្នំពេញ 1HR 4555។

ចំពោះមុខអធិការដ្ឋាន ក៍បានកសាងសំណុំរឿងបញូនតាមនិតិវិធី៕ ដោយ ៖សុវណ្ណារាជ

adm

Leave a Reply

Your email address will not be published. Required fields are marked *