ព័ត៌មានសន្តិសុខសង្គម

កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាងខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចទ្រព្យសម្បត្ដិ

ភ្នំពេញ% នៅថ្ងៃទី១៥ខែមេសាឆ្នាំ២០២១ ម៉ោង១៥ និង០០នាទី កម្លាំងប៉ុស្តិ៍នគរបាលគោកឃ្លាង ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចគ្រឿងអលង្ការ លួចប្រាក់ និងទូរសព្ទ័ដៃ នៅចំណុចក្នុងរថយន្តមុខមណ្ឌលសុខភាពភ្នំពេញថ្មី ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១៤ខែមេសាឆ្នាំ២០២១ ម៉ោង០៩ និង០៩នាទី បង្កដោយជនសង្ស័យម្នាក់ ឈ្មោះ វ៉ាន់ ប្រុស ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិតាង៉ូវក្រោម សង្កាត់និរោច ខណ្ឌច្បារអំពៅ (គ្មានសារធាតុញៀន) បានធ្វើសកម្មភាព លួចគ្រឿងអលង្ការ , ប្រាក់ និងទូរសព្ទ័ដៃ របស់ជនរងគ្រោះឈ្មោះ អ៊ិត ចាន់ថូ ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ១ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សម្ភារៈបាត់បង់ ក្រវិឡ ០១គូ ។

សម្ភារៈបន្សល់ទុក ទូរសព្ទ័អាយហ្វូនអេច ០១គ្រឿង , ខ្សែកអង្កាំ០១តម្លឹងជាង , ចិញ្ចៀន០១វង់ ប្រគល់ឲ្យជនរងគ្រោះវិញ , អាវុធខ្លី០១ដើមម៉ាកឡុក១៩ លេខTWS035 , បង់០១ , គ្រាប់១៥គ្រាប់ , អាវុធវែងបាញ់សត្វម៉ាកវ៉ាំងឌឺឡុង ០១ដើម និងស្លាកលេខឡា០១គូ(ខម) របស់ជនសង្ស័យ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

adm

Leave a Reply

Your email address will not be published. Required fields are marked *