ព័ត៌មានសន្តិសុខសង្គម

ឆេះផ្ទះមួយខ្នង ទាំងស្រុង នៅចំណុចភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម!

(ខេត្តកំពង់ចាម)៖នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីភ្លើងឆេះផ្ទះនៅចំណុចភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅជាប់ខាងលិចផ្លូវជាតិលេខ៦A ។

ម្ចាស់ផ្ទះឈ្មោះ គុណ ប៊ុនធឿន ភេទប្រុស អាយុ៦៧ឆ្នាំ ប្រពន្ធឈ្មោះ សៀ អ៉ីហៀង អាយុ៦៣ឆ្នាំ នៅភូមិពង្រ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត បានបញ្ជាដល់កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ នួន ម៉េងហួរ អធិការនគរបាលស្រុក បញ្ចេញរថយន្តពន្លត់អគ្គីភ័យទៅជួយពន្លត់បង្ការទប់ស្កាត់ ការឆេះឆ្លងរាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ។

សមត្ថកិច្ចយើងពន្លត់បានរលត់មួយរយភាគរយ និងគ្រប់គ្រងស្ថានភាពបានទាំងស្រុងដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០២គ្រឿង និងទឹកអស់ចំនួន០៥ឡាន ។

ករណីខាងលើនេះ បណ្តាលឲ្យខូចខាតសម្ភារ:មួយចំនួនដូចខាងក្រោម ៖

-ផ្ទះ២ខ្នង ទំហ៊ំ៦ម x ៨ម ថ្មក្រោម ឈើលើដំបូលប្រក់ក្បឿង ខូចខាតទាំងស្រុង
-តុឈើចំនួន៣ ក្ដាងឿ៣ លុយចំនួន១លានរៀល
-ទូរឈើ១ និងទូកញ្ចក់២ ទូរទស្សន៍១ និងសម្ភារផ្ទះបាយ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *