(ភ្នំពេញ)៖ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លើផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា, ម្ចាស់ហាងផ្ទះឈឺម្ហូបខ្មែរថៃចំនួន ២នាក់ និងភ្ញៀវចំនួន ៨នាក់ សរុបចំនួន ១០នាក់ (ស្រីម្នាក់) ដែលបេីកហាង និងចូលទៅផឹកសុីល្មេីសនឹងបម្រាមគោចរ នៅសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ។
ដោយឡែក នៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង២០:៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងភោជនីយដ្ឋាន សំណាងពន្លឺថ្មីI លួចបេីកទទួលភ្ញៀវអោយចូលមកទទួលទានគ្រឿងស្រវឹង ដែលបានអនុវត្តផ្ទុយនឹងលិខិត២៤៩ /២១ សសរ ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ និងលិខិតលេខ២៥៩/២១សសរ ចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ របស់រដ្ឋបាលរាជធានីភ្នំពេញ មានទីតាំងស្ថិតនៅផ្លូវលេខ១៩៤៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភំ្នពេញ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន០៧នាក់ ក្នុងនោះស្រី០៤នាក់ បច្ចុប្បន្នបាននាំខ្លួនទៅកាន់អធិការរដ្ឋាននគរបាលខណ្ឌសែនសុន ដេីម្បីអនុវត្តតាមនិតីវិធី៕