(ខេត្តព្រៃវែង)៖ ជាក់ស្តែងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះសង្វៀនជល់មាន់ មួយកន្លែង របស់ ឈ្មោះ គ្រូ វៃ ជាគ្រួបង្រៀននៅ សាលាវិទ្យាល័យពាមរក៍ និងជាប្រជាការពារភូមិ ប្រាសាទកើត កំពង់បើកដំណើរការ ហើយមានការជួបជុំគ្នាលេងល្បែងសុីសងជល់មាន់ ដោយមិនខ្លាច ឆ្លងជំងឺកូវីដ.១៩ទៀតផង ដោយកំពុងដំណើរការលេងយ៉ាងសប្បាយ។
ដែលមានទីតាំងខាងក្រោយ ដីទូល ភូមិប្រាសាទកើត ឃុំបន្លិចប្រាសាទ ស្រុកពាមរក៏ ខេត្តព្រៃវែង។
ហើយមិនឃើញមានអាជ្ញាធរ ឬសមត្ថកិច្ចចុះបង្ក្រាបឡើយ។
សេចក្តីរាយការណ៍ដ៏ដែលបានបន្តថា! កន្លែងសង្វៀនប្រជល់មាន់ បានបើកលេងសឹងរាល់ថ្ងៃ ហើយ មិនទាន់ឃើញសមត្ថកិច្ច ចុះបង្រ្កាបឡើយ សង្ស័យពួកគាត់មិនដឹង! ឬធ្វើមិនដឹង? ខណៈក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅលេង ព្រមទាំងស្រែកហ៊ោ កញ្រ្ជៀវ ឡូឡាពេញទីតាំងពេលគេចាញ់ឈ្នះម្តងៗ ក្នុងពេលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលហាមឃាត់មិនអោយមានការជួបជុំទៀតផង។
ហើយបើយោងតាមប្រជាពលរដ្ឋដែលរស់នៅជិតទីនោះបាននិយាយតៗគ្នាថា! កុំឆ្ងល់អ្វីបើសិនគ្មានការទំនាក់ទំនងមិនអាចបើកលេងបាននោះទេ?
មជ្ឈដ្ឋាននានាសង្ឃឹមថា! អាជ្ញាធរមានសមត្ថកិច្ច ដែលជាប់ពាក់ព័ន្ធនឹងការទប់ស្កាត់បង្រ្កាបល្បែងសុីសង មេត្តាជួយចុះត្រួតពិនិត្យទប់ស្កាត់ល្បែងប្រជល់មាន់ខាងលើនេះផងទាន ដើម្បីឲ្យប្រជាពលរដ្ឋអស់ការមន្ទិលសង្ស័យ ថាជាប់ពាក់ព័ន្ធ មានការសហការបង្កើតល្បែងស៊ីសងដើម្បីបានប្រយោជន៍ចែកគ្នា។
ចំណែកឯរឿងករណីល្បែងសុីសងជល់មាន់ខាងលើ លោកសេង ពន្លក អធិការស្រុកពាមរក៌ នៅថ្ងៃទី១៣,០៦,២០២១នេះបានឲ្យគេហទំព័រ«ម្ចាស់ទន្លេមេគង្គ»ដឹងថា៖ចាំលោកឲ្យអធិការរងចុះស្រាវជ្រាវ ហើយលោក គ្រូវៃនេះ លោកធ្លាប់ចាប់ម្តងហើយរឿងឆក់ត្រី ហើយអរគុណណាស់ដែលបានរាយការណ៍មកដល់ខ្ញុំ។
ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់លោកស្រី សេងទៀង អភិបាលស្រុកពាមរក៌ និងលោកព្រុំ សន្ធរ ស្នងការខេត្តព្រៃវែងមេត្តាជួយដាក់បទបញ្ជា ថ្នាក់ក្រោមដើម្បីជួយ ទប់ស្កាត់ ល្បែងសុីសងមាន់ជល់ទាំងនោះផងទាន!។
ដើម្បី ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំណុច និង ៣កុំ ៣ការពារ។
ចុះបើមានការឆ្លងជំងឺកូវិដ១៩អ្នកណាទទួលខុសត្រូវ?៕ដោយ៖សហការី