ព័ត៌មានជាតិ

រថយន្ដFordមួយ បុករះរថយន្តរថយន្ត២គ្រឿងទៀត ទាំងកំរោល បណ្ដាលឲ្យរងការខូចខាតផ្លូវកម្ពុជាក្រោម បង្កការភ្ញាក់ផ្អើលទាំងយប់..!

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តមិនប្រយ័ត្នជ្រុលទៅបុករះរត់យន្តពីរគ្រឿងដែលនៅខាងមុខបណ្ដាលឲ្យរងខាងខូចខាត តែមិនបណ្ដាលឱ្យមាននរណាម្នាក់រងការគ្រោះថ្នាក់នៅក្នុងហេតុការណ៍នេះទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧នឹង៣៥នាទីយប់ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ២៣៣ ក្នុងសង្កាត់ដេប៉ូទី០២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើង គេបានឃើញបុរសម្នាក់បើករថយន្តម៉ាក់Ford RANGER ពណ៌សមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BA-2191 បើកធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោម ខណៈពេលមកដល់ទល់មុខនឹងសណ្ឋាគារប្រេស៊ីដង់ កែងនឹងផ្លូវ២៣៣ កកបានជ្រុលទៅបុកជាមួយនិងរថយន្តម៉ាក់តូយីតាព្រូសពណ៌ខៀវ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BF-3241 បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវកម្ពុជាក្រោមពីក្រោយពេញទំហឹងបណ្ដាលឱ្យរថយន្ដតូយីតាព្រួសជ្រុលទើបមុខគូថរថយន្តម៉ាក់ហាយឡិនឌ័រមួយគ្រឿងទៀតមិនចាំស្លាកលេខដែលនៅខាងមុខបើកបរដោយស្ត្រីម្នាក់រងការខូចខាតបន្តិចបន្តួចរូបគាត់ខ្ជិលមានការវែងឆ្ងាយក៍បានបើករថយន្តបន្តដំណើរទៅមុខទៀតបាត់ទៅ បន្សល់ទុកនៅតែរថយន្តបង្កជាមួយនឹងរថយន្តដែលបានរងការខូចខាតជាច្រើននោះកុំពុងតែធ្វើការចរចាគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ដើម្បីពិនិត្យមើលរួចរាល់ក៏បានធ្វើការវាស់វែងទុកពេលវេលាឲ្យភាគីទាំងពីរធ្វើការចចាគ្នាអស់រយៈពេលជិតកន្លះម៉ោងទើបភាគីខាងរថយន្តបង្កព្រមសងសំណងទៅឲ្យរថយន្ដតូយីតាព្រួសចំនួនទឹកប្រាក់២០០ដុល្លារ ដើម្បីបញ្ចប់រឿង។

adm

Leave a Reply

Your email address will not be published. Required fields are marked *