(ខេត្ដកំពង់ចាម)៖ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ អមដំណើរដោយឯកឧត្តមវេជ្ជបណ្ឌិត គីមសួរ ភីរុណ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម និងលោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ បាននាំយកអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនដល់លោកយាយ វ័យ១០០ឆ្នាំ ១រូប រស់នៅក្នុងក្រុងកំពង់ចាម ដែលលោកយាយបានស្ម័គ្រចិត្តអញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ ។
គួរបញ្ជាក់ថា លោកយាយដែលស្ម័គ្រចិត្តទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ មានឈ្មោះ គីម សុកុន អាយុ១០០ ឆ្នាំ រស់នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ដែលបានប្រគល់ជូនលោកយាយ នាពេលនោះរួមមាន៖ថវិកាចំនួន ៣លានរៀល .មី ១០ កេស .ត្រីខ ០១កេសធំ .ទឹកសុទ្ធ ០២កេស .អង្ករ ០៤បេ .ទឹកត្រី ០២យួរ និងប្រេងឆា ០២ដប ៕