ព័ត៌មានជាតិ

ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង​ បានអញ្ជេីញមកទទួលថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលជាអំណោយសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក!

​(ខេត្តព្រៃវែង)៖នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះ ឯកឧត្ដម​ ជា​ សុមេធី​ អភិបាលខេត្តព្រៃវែង

​ បានអញ្ជេីញមកទទួលថ្នាំព្យាបាលជំងឺកូវីដ-១៩ ដែលជាអំណោយសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងសុិនជិន សាធារណរដ្ឋប្រជាមានិតចិន តាមរយះ​ឯកឧត្តម​ ឯក​ សំអុល​ ប្រធានសមាគមន៌មិត្តភាពកម្ពុជា-ចិន​ ដែលប្រព្រឹត្តទៅនៅស្នាក់ការសមាគមន៍មិត្តភាព កម្ពុជា-ចិន។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លាប្រកបដោយក្ដីសោមនស្សរីរាយនាពេលនេះ ឯកឧត្ដម​ អភិបាល​ខេត្ត​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចសង្ឃ យិន ស៊ុន អនុប្រធានសមាគមន៍ពុទ្ធសាសនិក និងជាព្រះចៅអធិការវិហារ ហុង ហ្វា នៃទីក្រុងសុិនជិន សាធារណរដ្ឋប្រជាមានិតចិន និងថ្នាក់ដឹកនាំនៃសមាគមន៍ទាំងអស់ ដែលបានចូលរួមចែករំលែកក្ដីស្រឡាញ់ ការគាំទ្រ និងការឧបត្ថមថ្នាំព្យាបាលជំងឺកូវីដ-១៩នេះ ជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៍កាចសាហាវបំផុតនាពេលនេះ។

ជាថ្មីម្តងទៀត​ ឯកឧត្តម​ អភិបាល​ខេត្ត​ សូមជូនពរសម្តេចសង្ឃ យិន ស៊ុនព្រមទាំង​ឯកឧត្ដម​ លោកជំទាវ​ នៃសមាគមន៍នេះ​ និងសហការីទាំងអស់ សូមជួបនឹងពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *