(ខេត្ដព្រៃវែង)៖កាលពីថ្ងៃទី១៣ ខែកក្ដដាឆ្នាំ២០២១កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ដព្រៃវែងបានធ្វើការចុះបង្ក្រាបករណីជួញដូរនិងចែកចាយគ្រឿងញៀននៅចំណុចភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំងខេត្ដព្រៃវែង ដោយឃាត់ខ្លួនមេក្លោងចែកចាយគ្រឿងញៀនចំនួន៣នាក់ដោយ៖ទី១.ឈ្មោះសុង ហេងភេទប្រុសអាយុប្រហែល៣០ឆ្នាំរស់នៅក្នុងភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំងខេត្ដព្រៃវែង ទី២.ឈ្មោះបញ្ញាភេទប្រុសអាយុប្រហែល២០ឆ្នាំរស់នៅក្នុងភូមិល្វាកោង ឃុំកំពង់ប្រាំង ស្រុកពារាំងខេត្ដព្រៃវែងនិង,ទី៣ឈ្មោះមករាភេទប្រុសអាយុប្រហែល២០ឆ្នាំរស់នៅក្នុងភូមិត្បូងដំរី ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
វត្ថុតាងចាប់យករួមមាន៖ថ្នាំញៀន៦កញ្ចប់,ដាវសាំម៉ូរ៉ៃ,កាំបិតផ្គាក់,និងកាំភ្លើងស្នប់មួយ។
បច្ចុប្បន្នមេក្លោងចែកចាយគ្រឿងញៀនទាំង៣នាក់ត្រូវបានស្នងការដ្ឋាននគរបាលខេត្ដព្រៃវែងបានបញ្ចូនទៅតុលាការខេត្ដហើយ។
ទន្ទឹមនឹងការបញ្ចូនមេក្លោងចែកចាយគ្រឿងញៀនទៅតុលាការខេត្ដពលរដ្ឋរស់នៅស្រុកពារាំង សូមសំណូមពរដល់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដព្រៃវែងសូមកុំចាប់ហើយដោះលែងអីដើម្បីឲ្យមេក្លោងចែកគ្រឿងញៀនរូបនេះរាងចាលទៅថ្ងៃមុខនិងសូមឲ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដព្រៃវែងមេត្ដាដោះស្រាយចាត់ការទៅតាមនីតិវិធីច្បាប់ ៕