(កំពង់ឆ្នាំង)៖ បុគ្គលិកក្រុមហ៊ុន វិសាន់អេឡិចទ្រិចស៊ីធី អគ្គិសនីឯកជនម្នាក់បានស្លាប់បន្ទាប់ពីឡើងប្តូរអំពូលតាមបង្គោលភ្លើងដោយខុសបច្ចេកទេស។
ហេតុការណ៍នេះបានកើតឡើង នៅម្តុំរង្វង់មូលសួនច្បារទូក ស្ថិតនៅភូមិទី៤សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១។
ជនរងគ្រោះមានឈ្មោះ ប៉ែន សិរី ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិអូររោង ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
នៅមុនពេលកើតហេតុ មានបុគ្គលិកក្រុមក្រហ៊ុន២ទៅ៣នាក់បាននាំគ្នា ទៅប្តូរអំពូលភ្លើង នៅបង្គោលភ្លើងនៅរង្វង់មូលទូក។ ពេលដែលឡើងទៅលើបង្គោលភ្លើងដោយបានបិទភ្លើងរួចហើយ ។
ប៉ុន្តែមិនបានដឹងខ្សែភ្លើងមួយទៀតកៀបនឹងដែកជើងអំពូល បណ្តាលឱ្យឆក់ស្លាប់តែម្តង ក្រោយមកសមត្ថកិច្ចបានចុះទៅទីតាំងកន្លែងកើតហេតុ និង បានពិនិត្យសាកសព ដោយបានសន្និដ្ឋានករណីនេះពិតជាស្លាប់ដោយសារឆក់ខ្សែភ្លើងពិតប្រាកដមែន៕