ខេត្ដបាត់ដំបង៖លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានប្រាប់ ភ្នាក់ងារ កាសែតនិងគេហទំព័រសម្លេងបញ្ញាជនកម្ពុជាឲ្យដឹងថា៖នៅថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញរបស់លោក នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ កន្លងមកបានចុះស្រាវជ្រាវ និងឃាត់ខ្លួនយុវជនម្នាក់ដែលបន្លំតែងខ្លួនធ្វើជាព្រះសង្ឃនិមន្តបិណ្ឌបាតនៅតាមភូមិ និងទីផ្សារជាច្រើននៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ការចុះអនុវត្តច្បាប់នេះធ្វើឡើងបន្ទាន់ពីមានសេចក្តីរាយការណ៍ពីមន្ត្រីជំនាញធម្មការខេត្ត។ ជនបង្កមានឈ្មោះកួន ហ្វួន ភេទប្រុស អាយុ១៥ ឆ្នាំរស់នៅក្នុងស្រុកបន្ទាយមាស ខេត្តកំពត។ជនសង្ស័យសារភាពថា៖ ខ្លួនពិតជាបានបន្លំធ្វើជាព្រះសង្ឃពិតប្រាកដមែនដោយក្នុងមួយថ្ងៃរកលុយបានចាប់ពីបួនម៉ឺន ទៅ ប្រាំ ម៉ឺនរៀល ៤០ ០០០ ទៅ៥០ ០០០ រៀល។
លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ បានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញរៀបចំសំណុំបែបបទបញ្ជូនទៅកាន់ការិយាល័យស្នងការនគរបាលខេត្តដើម្បីវិនិច្ឆ័យទោសតាម
ច្បាប់៕