ព័ត៌មានសន្តិសុខសង្គម

រថយន្តម៉ាកព្រុស.បើកលឿនដូចឡានប្រណាំង ក៏ទៅបុកជាមួយនឹងដើមដូងប្រេងពេញទំហឹង បណ្ដាលឱ្យកំពិតដូចកំប៉ុងគោជាន់..!

(ភ្នំពេញ)៖ បុរសម្នាក់បើករថយន្តក្នុងល្បឿនលឿនរាយចង្កូតជ្រុលទៅបុកជាមួយនឹងដើមដូងប្រេងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរមិនមានរងការគ្រោះថ្នាក់អ្វីនោះទេ ។

 

ហេតុការណ៍ការគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៣នឹង៤៥នាទីរសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៤ នៅចំណុចភូមិតានៃ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថានូវមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញបុរសម្នាក់បើករថយន្តម៉ាកtoyota priusពណ៌ក្រហមមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2F-2342បើកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ បើកបរដោយបុរសម្នាក់ឈ្មោះហ៊ុន សារ៉ាត់ ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅក្នុងសង្កាត់កន្ទោង ខាងកំបូល រាជធានីភ្នំពេញ បើកបរក្នុងល្បឿនលឿនបោះពួយទៅបុកជាមួយនឹងដើមដូងប្រេងមួយដើមដែលដាំនៅចិញ្ចឹមផ្លូវពេញទំហឹងបណ្ដាលឲ្យរថយន្តហើយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អអ្នកបើកបរបានរួចផុតពីគ្រោះថ្នាក់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៍បានចុះទៅដល់ហើយពិនិត្យមើលឃើញថាមានការប៉ះពាល់ទៅដល់សម្បត្តិរបស់រដ្ឋទើបទាក់ទងទៅសមត្ថកិច្ចជំនាញនៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកឱ្យចុះមកយករថយន្តបង្កទៅរក្សាទុករងចាំដោះស្រាយគ្នានៅពេលក្រោយ។
សម្រួល៖ សុវណ្ណារាជ រតនា
រាយការណ៍ដោយ-P.23

adm

Leave a Reply

Your email address will not be published. Required fields are marked *