(ក្រុងប៉ោយប៉ែត)៖ ថ្ងៃសៅរ៍ ៥កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតនិងក្រុមការងារបានចុះពិនិត្យស្ថានភាពទឹកនៅចំណុចសំណង់ទ្វារទឹកកម្ពុជា-ចិន និងទីតាំងទំនាបមួយចំនួនក្នុងភូមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ដោយស្ថានភាពទឹកនៅតែមានការកើនឡើងគួរអោយកត់សម្គាល់ ហើយទីតាំងទំនាបមួយចំនួនត្រូវបានជន់លិចជាបណ្តើរៗផងដែរ។ ជាមួយគ្នានោះ លោក គាត ហ៊ុល ក៏សូមអំពាវនាវដល់បងប្អូនបករជាពលរដ្ឋដែលរស់នៅតាមបណ្តោយរ៉បអូរព្រំដែនកម្ពុជា-ថៃ និងតំបន់ទំនាបទាំង៣សង្កាត់ សូមមានការប្រុងប្រយ័ត្នអោយបានខ្ពស់បំផុត៕
(ខេត្តកំពង់ចាម)៖អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងឯកឧត្តម លឹម ស៉ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០២៣ នេះ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការស្ថាបនាពង្រីក កែលំអផ្លូវជាតិលេខ ៧ ជាបួនគន្លង ចាប់ពីរង្វង់មូលស្គន់ ដល់ រង្វង់មូលស្ពានគីហ្សូណាខេត្តកំពង់ចាម ។ ឯកឧត្តអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ថ្នាក់ដឹកនាំខេត្ត រួមជាមួយ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់ កែលម្អ លើកកម្ពស់គុណភាព ផ្លូវជាតិលេខ ៧ និងលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ ព្រមទាំងយកដី មកពិសោធន៍ ដើម្បីយកមកធ្វើគ្រឹះ របស់ថ្នល់ ។ ទន្ទឹមនឹងនោះ ក្រុមការងារ ក៏បានសម្របសម្រួល ផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីឲ្យដំណើរការសាងសង់ផ្លូវ និងស្ពាន […]
(ខេត្ដស្ទឹងត្រែង)៖ គូរស្នេហ៍វ័យក្មេង១គូ ទើបរៀបការបាន១ខែ ជាអកុសលត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ទាំង២នាក់ នៅលើកំណាក់ផ្លូវជាតិលេខ៩ ក្នុងភូមិសំអាង ឃុំសំណាង ស្រុកថាឡាបរិវ៉ាត់ ខេត្ដស្ទឹងត្រែង យប់ថ្ងៃបុណ្យគ្រីស្មាក ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។ បើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានមកទិញសម្លៀកបំពាក់ពីផ្សារសាមគ្គីស្ទឹងត្រែង ដើម្បីទុកសម្រាប់ស្លៀកពាក់ក្នុងថ្ងៃមង្គលការប្អូន ហើយពេលទិញសម្លៀកបំពាក់រួចក៏នាំគ្នាត្រឡប់ទៅផ្ទះរបស់ខ្លួនវិញស្ថិតនៅភូមិស្រឡៅ ឃុំអន្លុងជ្រៃ ស្រុកថាឡាបរិវ៉ាត់ តែជាអកុសលពេលទៅដល់ពាក់កណ្តាលផ្លូវក៏ត្រូវរថយន្តបុកបណ្តាលឲ្យស្លាប់ទាំងពីរនាក់តែម្តង។ សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់មានប្តីឈ្មោះ រ៉ូ សុវ៉ាន់ អាយុ២៩ឆ្នាំ រីឯប្រពន្ធឈ្មោះ ផា រចនា អាយុ១៨ឆ្នាំ។ សមត្ថកិច្ច បានឲ្យដឹងទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ជនរងគ្រោះជិះវ៉ារថយន្តមួយគ្រឿងក្នុងទិសដៅស្របទិសគ្នា ក៏វាក់អឺជាមួយរថយន្តធុនធំមួយគ្រឿងទៀតដែលមកចំពីមុខ បុរសជាប្តីជាន់ហ្វ្រាំង ក៏បណ្តាលឲ្យម៉ូតូដួលម៉ូតូខ្ទាតចូលក្រោមកងរថយន្តកិនស្លាប់ទាំង ២នាក់ នៅនឹងកន្លែងភ្លាមៗតែម្តង៕