ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋព័ទ្ធចាប់ជនសង្ស័យម្នាក់ ជាមុខសញ្ញាចោលួចនៅស្រុកពារាំង ប្រគល់ជូនសមត្ថកិច្ចភ្លាមៗ.!

(ខេត្តព្រៃវែង)៖ជនសង្ស័យម្នាក់ត្រូវប្រជាពលរដ្ឋព័ទ្ធចាប់បាន ពេលធ្វើសកម្មភាពចូលលួចទូរស័ព្ទ ហើយត្រូវពលរដ្ឋស្វាគមន៍ មួយដៃ មួយជើង រងរបួសយ៉ាងដំណំ.។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោងប្រហែល ០២និង​២៥នាទីទាបភ្លឺ នៅ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះ ។

ជនសង្ស័យ មានឈ្មោះ​ អុី គីមឡេង ភេទប្រុស អាយុ 28ឆ្នាំ រស់នៅភូមិមានជយ័ ឃុំមានជយ័ ស្រុក​ស្រីសន្ធ ខេត្តកំពង់ចាម។

បានជិះម៉ូតូ មួយគ្រឿងម៉ាក ហុងដា ឃ្លិច សេរីឆ្នាំ2021 ពាក់ស្លាកលេខ ភ្នំពេញ 1IF8702 មកឈប់មុខ ការ៉ាសសាំងដែលទើបនិងសាងសង់ ស្ថិតនៅភូមិពាក់ស្បៃ ឃុំកំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។

ហេីយបានចូលទៅលួច ទូរស័ព្ទ ម៉ាក OPPO A 94 ដែលមានម្ចាស់ឈ្មោះ ប៉ែន សុភក្តិ ភេទ ប្រុស អាយុ 36 ឆ្នាំ នៅភូមិពាក់ស្បៃ ឃុំ កំពង់ប្រាំង ស្រុកពារាំង ខេត្តព្រៃវែង។ ដែលកំពង់សាកថ្មរនៅក្នុងបន្ទប់ ការដ្ឋានសាងសង់ការ៉ាស់សាំង ហើយត្រូវបានម្ចាស់ទូរស័ព្ទ ដឹងខ្លួនទាន់ និងបានចាប់វាយយ៉ាងដំណំ ហើយឃាត់ខ្លួន ប្រគល់អោយសមត្ថកិច្ចតែម្តង ។​

 

បច្ចុប្បន្ន​ជនសង្ស័យ និង មធ្យោបាយត្រូវបានសមត្ថកិច្ចនាំមកបុស្តិ៍ កំពង់ប្រាំង ដើម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *