ព័ត៌មានរាយការណ៍ ព័ត៌មានសន្តិសុខសង្គម

ត្រឹមតែ៥ថ្ងៃ កងរាជអាវុធហត្ថខេត្តព្រៃវែង បែកសំណុំរឿងកូនប្រសារសម្លាប់ម្ដាយក្មេកនៅស្រុកស្វាយអន្ទរបានហើយ!

ខេត្តព្រៃវែង៖ កងរាជអាវុធហត្ថខេត្តព្រៃវែង បានសហការជាមួយអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបុរសម្នាក់ ដែលជាជនដៃដល់ ក្នុងករណីសម្លាប់ស្ត្រីម្នាក់ជាម្ដាយក្មេកនៅភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជន​សង្ស័យ​ ឈ្មោះ​ សឿង​ ហ៊ាង ភេទ​ប្រុស​ អាយុ​ ៣០ ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ត្រោកតាប៉ាង​ ឃុំ​​ទឹកថ្លា​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​។

សមត្ថកិច្ចបានអ្នកដឹងថា កាលពីវេលាម៉ោង១២ និង ៣០នាទី ថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២៣  មាន
ករណីប្រទះឃើញសាកសពនៅចំនុច វាលស្រែស្ថិតក្នុងភូមិត្រោកតាប៉ាង ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងជនរងគ្រោះឈ្មោះ ញ៉ សារ៉ាត់ ភេទស្រីអាយុ ៤៥ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ (ស្លាប់មិនដឹងមូលហេតុ)។

សមត្ថកិច្ចបានបន្តថា ផ្អែកតាមកាពិនិត្យសាកសព របស់ជំនាញ គ្រូពេទ្យបានបញ្ជាក់ថាៈ ស្នាមរបួសនៅលើសាកសពត្រង់ចំនុចក នឹង ឆ្អឹងខ្នង ជាច្រើនកន្លែង កើតឡើងដោយសារកាប្រើកម្លាំងប៉ះទង្គិចធ្វើអោយមានស្នាមជាំផ្នែក កយ៉ាងធ្ងន់ធ្ងរ ទើបបណ្ដាលអោយ មនុស្សស្លាប់ ហើយគ្រូពេទ្យជំនាញបានសន្និដ្ឋានថាជាករណី ឃាតកម្ម។ បន្ទាប់ពីធ្វើកាពិនិត្យចប់ប្រគល់ សាកសព ជូនក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី។

ក្រោយពីជំនាញបានចុះស្រាវជ្រាវនៅកន្លែងកើតហេតុហើយកំណត់មុខសញ្ញាបានថា មុខសញ្ញាជនសង្ស័យ ឈ្មោះ សឿង ហ៊ាង ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ ) បន្ទាប់មកជំនាញ កងរាជអាវុធហត្ថខេត្ត បានធ្វើការសហការជាមួយជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីឆែកលេខទូរសព្ទ័របស់ ជនសង្ស័យឃើញថាជនសង្ស័យបានគេចខ្លួនពីមូលដ្ឋានទៅដល់ក្រុប៉ោយប៉ែត
ខេត្តបន្ទាយមានជយ័។

លុះដល់នៅថ្ងៃ​ទី​០១​ ​ខែ​មីនា​ ឆ្នាំ​២០២៣​ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៏ត្រី ឈួន គីមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងលោកឧត្តមសេនីយ៏ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជយ័ និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង និងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជយ័ កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​ បាន​ពន្លាតដែន​សមត្ថកិច្ច​ សហការ​ជាមួយ​កម្លាំង​ជំនាញស្នងការស្រាវជ្រាវ និងបង្ក្រាបបទល្មើសកងរាជអាវុធហត្ថ​ខេត្ត​លើផ្ទៃប្រទេស និងកម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ ចុះស្រាវជ្រាវករណីឃាតកម្ម​ កូន​សម្លាប់​ម្ដាយ​ក្មេក​ កាល​ពីថ្ងៃ​ទី​ ២៦​ខែ​ កុម្ភៈ​ ឆ្នាំ​២០២៣​ នៅ​ខេត្ត​ព្រៃវែង​ ហើយ​គេច​ខ្លួន​មក​ស្នាក់នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយ​ មានជ័យ​ ពេល​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រៃវែង​ និង​កម្លាំង​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​។ ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បាន​ស្រាវជ្រាវ​ តាមចាប់​ខ្លួន​ ជន​សង្ស័យ​ ឈ្មោះ​ សឿង​ ហ៊ាង ភេទ​ប្រុស​ អាយុ​ ៣០ ឆ្នាំ​ មាន​ទី​លំនៅ​ភូមិ​ត្រោកតាប៉ាង​ ឃុំ​​ទឹកថ្លា​ ស្រុក​ស្វាយ​អន្ទរ​ ខេត្ត​ព្រៃវែង​ បានគេច​ខ្លួន​ទៅ​ច្រក​ដូង(ច្រកឡែម)​ គោលបំណង​បម្រុង​ឆ្លង​ដែន​ទៅប្រទេស​ថៃ​ បន្ទាប់មកកម្លាំង​ជំនាញកងរាជអាវុធហត្ថ​ព្រៃវែងនិងខេត្តបន្ទាយមានជយ័បាន​បន្តធ្វើការ សហការ​ជាមួយ​ កម្លាំង​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ឈ្មោះ​ សឿង​ ហ៊ាង នៅ​ចំណុច​បេនឡាន​ ច្រក​ឡែម​ ស្ថិត​នៅ​ភូមិ​អូរដារ​ ឃុំ​អូរដា​ ស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ នៅ​វេលា​ម៉ោង​ ១៩​ និង​០០នាទី​ ថ្ងៃ​ទី​ ០១ខែ​មីនា​ ឆ្នាំ​២០២៣​ ។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​ យើង​បាន​ដកហូត​សម្ភារៈរួមមាន ៖
– ម៉ូតូ​ម៉ាក​ហុងឌ្រីម​ C125 ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៩​ ស្លាកលេខ​ ព្រៃវែង​ 1O.7180
-ក្រវិល​លោហៈ​ធាតុ​ពណ៌​លឿង ចំនួន​ ០១គូ​ ទម្ងន់​ ០១ជី។

យោតាមលោកវរសេនីយ៏ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រៃវែង បានអោយដឹងថា បន្ទាប់ពីធ្វើការស្តាប់ចម្លើយ ជនសង្ស័យឈ្មោះ សឿង ហ៊ាង បានសារភាពថារូបគេពិតជាបានសម្លាប់ម្តាយក្មេកឈ្មោះ ញ៉ សារ៉េត ពិតប្រាកដមែនដោយរូបបានគុំគួន និងម្តាយក្មេក រឿងដីភូមិដែលម្តាយក្មេករបស់គេ ម្តងថា អោយម្តងថាដកយកវិញ លុះដល់យប់ថ្ងៃទី២៦ខែកុម្ភះឆ្នាំ២០២៣ នៅពេលដែលរូបគេជិះម៉ូតូឌុបម្តាយក្មេកចេញពីមណ្ឌលសុខភាពបឹងព្រះទៅផ្ទះដល់ចំណុចវាលស្រែរៀងស្ងាត់រូបគេក៏បានឈប់ម៉ូតហើយចាប់ច្របាច់ ក បោកទៅ និងដីបណ្តាលអោយស្លាប់តែម្តង ។

បច្ចុប្បន្ន កម្លាំង​ជំនាញកងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង​ កំពុងបន្តនិតិវិធី៕

adm

Leave a Reply

Your email address will not be published. Required fields are marked *